leftcenterrightdel
ទីតាំងផលិតកម្មរបស់ Thales នៅប្រទេសបារាំង (រូបថត៖ vnanet.vn)

នៅខាងក្រៅការតាំងពិព័រណ៍អាវុធ Eurosatory ដែលប្រព្រឹត្ដទៅនាពេលថ្មីៗនេះនៅទីក្រុងប៉ារីស (ប្រទេសបារាំង) លោក Nicolas Bernardin នាយកសាជីវកម្ម Thales វៀតណាមបានឲ្យដឹងថា ដោយមានប្រៀបខ្លាំងចំនួនបី៖ លំហអាកាស សន្តិសុខការពារជាតិ និងសន្តិសុខបច្ចេកទេស Thales បានមានវត្តមាននៅក្នុងប្រទេសវៀតណាមអស់រយៈពេល ៣០ ឆ្នាំមកហើយ។ សាជីវកម្មនេះមានទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្នុងការត្រួតពិនិត្យ និងការពារតំបន់ហោះហើរ និងសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន Viettel ក្នុងការផលិតស៊ីមកាត និងសហប្រតិបត្ដិការជាមួយធនាគារក្នុងការផលិតកាតឥណទាន និងសហប្រតិបត្តិការជាមួយ VNPT ក្នុងការអភិវឌ្ឍទូរគមនាគមន៍ ទីក្រុងឆ្លាតវៃ អត្តសញ្ញាណឌីជីថល និងសន្តិសុខតាមអុីនធឺណិត។ ជាពិសេសចាប់តាំងពី ១០ ឆ្នាំមុន Thales មានទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យការពារជាតិដើម្បីធ្វើទំនើបកម្មមូលដ្ឋានក្នុងកងទ័ព។

លោក Bernardin បានបន្ថែមថា សាជីវកម្មកំពុងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងភាពជាដៃគូដើម្បីលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តនិងផ្ទេរបច្ចេកវិទ្យា ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដូចជា៖ ប្រព័ន្ធសូណា អេឡិចត្រូនិច និងបច្ចេកវិទ្យារ៉ាដាការពារជាតិ៕

បកប្រែដោយ Pham Diep