សម្រស់អត្តសញ្ញាណវៀតណាមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងម្ហូបអាស៊ានឆ្នាំ២០២៤ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត
កប.អនឡាញ - នាថ្ងៃទី ១៦ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែត បានចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងម្ហូបអាស៊ានឆ្នាំ២០២៤ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអាស៊ាននៅទីក្រុង Stockholm (ACS) និងស្ថានទូតនៃប្រទេសអាស៊ានចំនួន ៦ ប្រចាំនៅប្រទេសស៊ុយអែត រួមមាន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ ព្រឹត្តិការណ៍ក៏មានការចូលរួមពីលោក Olle Burell ប្រធានក្រុមប្រឹក្សាក្រុង Stockholm និងតំណាងស្ថាប័នការទូតនៃបណ្ដាប្រទេសប្រចាំប្រទេសស៊ុយអែត សហគមន៍អាស៊ាន និងភ្ញៀវទេសចរក្នុងស្រុករាប់ពាន់នាក់។
ស្ថានទូត និងសហគមន៍ជនជាតិវៀតណាមប្រចាំប្រទេសស៊ុយអែតបាននាំយកផលិតផល និងទំនិញរាប់រយមុខក្នុងវិស័យជាច្រើនដូចជា ផលិតផលកសិកម្ម ម្ហូបអាហារ សិប្បកម្ម វាយនភណ្ឌ...
|
|
លោក Olle Burell ទៅទស្សនាស្តង់របស់វៀតណាម (រូបថត៖ baoquocte.vn) |
ពិព័រណ៍នេះមិនត្រឹមតែជាឱកាសដើម្បីផ្សព្វផ្សាយផលិតផល និងទំនិញវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ស្ថានទូតវៀតណាមបញ្ជូនព័ត៌មានអំពីសក្តានុពលរបស់ប្រទេសវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ភស្តុភារ logistics កសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់ ជលផល ទេសចរណ៍ សេវាកម្ម... ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះរួមចំណែកបង្ហាញម៉ាកយីហោវៀតណាម និងអត្តសញ្ញាណវប្បធម៌ជាតិជូនដល់មិត្តអន្តរជាតិ។
នេះក៏ជាឱកាសដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងស៊ុយអែត ព្រមទាំងអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ឆ្នាំ១៩៦៩-ឆ្នាំ២០២៤)។
ការចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ បានរួមចំណែកបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមរវាងបណ្ដាប្រទេសអាស៊ាន និងស៊ុយអែត។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតក៏បានបង្ហាញពីមោទនភាពជាតិ និងវប្បធម៌វៀតណាម រួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ពិព័រណ៍ពាណិជ្ជកម្ម និងម្ហូបអាស៊ានឆ្នាំ២០២៤ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ចូលរួមចំណែកបង្ហាញរូបភាពរបស់វៀតណាមដល់មិត្តអន្តរជាតិ និងស៊ុយអែត។ នេះមិនត្រឹមតែបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការជម្រុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕
បកប្រែដោយ Thuy Anh