ពិធីជូនដំណើរលោកនាយឧត្តមសេនីយ៍ Phan Van Giang ត្រូវបានធ្វើឡើងនៅច្រកទ្វារព្រំដែន Bac Luan ២ ខេត្ត Quang Ninh។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun រួមជាមួយគណៈប្រតិភូនៃប្រទេសទាំងពីរ នៅច្រកទ្វារព្រំដែនអន្តរជាតិដុងស៊ីង ប្រទេសចិន

ដោយចាប់ផ្តើមរាល់សកម្មភាពជួបប្រាស្រ័យដ៏មានអត្ថន័យជាបន្តបន្ទាប់នៅក្នុងប្រទេសចិននោះ គណៈប្រតិភូនៃប្រទេសទាំងពីរបានទៅទស្សនាកងអនុសេនាធំកងទ័ពការពារព្រំដែនដុងស៊ីង នៅទីរួមស្រុកដុងស៊ីង ទីក្រុងដុងស៊ីង ទីក្រុង Fangchenggang តំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី (ប្រទេសចិន)។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្លាស់ប្តូរជាមួយលោកឧត្តមសេនីយ៍ឯក Dong Jun ខណៈពេលទៅទស្សនានាវានៃកងទ័ពជើងទឹកចិន

បន្ទាប់មក គណៈប្រតិភូនៃប្រទេសទាំងពីរបានដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបដិវត្តន៍ប្រជាជន វៀតណាម-ចិន នៅឧទ្យានមិត្តភាពប្រជាជនវៀតណាម-ចិន ក្នុងទីក្រុងដុងស៊ីង។ ស្តូបនេះរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបដិវត្តន៍នៃប្រទេសទាំងពីរ វៀតណាម-ចិន ដែលបានពលីជីវិតយ៉ាងក្លាហានក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងអាណានិគមនិយម។

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ គណៈប្រតិភូនៃប្រទេសទាំងពីរបានទៅទស្សនាតំបន់កេរ្តិ៍ដំណែល "ផ្លូវហូជីមិញនៅលើសមុទ្រ" នៅកំពង់ផែទេសចរណ៍ Fangcheng ខេត្តក្វាងស៊ី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Dong Jun រួមជាមួយគណៈប្រតិភូនៃប្រទេសទាំងពីរ ទៅទស្សនាតំបន់កេរ្តិ៍ដំណែល "ផ្លូវហូជីមិញនៅលើសមុទ្រ" នៅកំពង់ផែទេសចរណ៍ Fangcheng ប្រទេសចិន

ចំណុចសំខាន់នៃសកម្មភាពជួបប្រាស្រ័យគឺពិធីចេញដំណើរយាមល្បាតរួមគ្នាលើកទី ៤០ និងការហ្វឹកហ្វឺនរួមគ្នានៅលើឈូងសមុទ្រតុងកឹង រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន។

នៅចុងបញ្ចប់នៃជំនួបប្រាស្រ័យ គណៈប្រតិភូនៃប្រទេសទាំងពីរបានទៅទស្សនាតំបន់ដែលសាកល្បងបើកឲ្យមានផ្នែកវេជ្ជសាស្ត្រអន្តរជាតិ Fangchenggang។ នេះគឺជា "គម្រោងសំខាន់បំផុត" របស់ទីក្រុង Fangchenggang ដែលគ្រោងនឹងតាំងបង្ហាញពីរាល់សមិទ្ធផលក្នុងការអភិវឌ្ឍវេជ្ជសាស្ត្រ សេវាសុខាភិបាល និងឱសថ។

បន្ទាប់ពីរយៈពេលពីរថ្ងៃប្រព្រឹត្តទៅ ជំនួបប្រាស្រ័យបានបញ្ចប់ប្រកបដោយជោគជ័យ ប្រការនេះបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពូនជ្រំសាមគ្គីភាព និងមិត្តភាព ហើយរួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang