វគ្គបណ្តុះបណ្តាលស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ឆ្នាំ ២០២៦ ដែលគាំទ្រដោយប្រទេសកាណាដា បានបើកនៅព្រឹកថ្ងៃទី ១៦ ខែមីនា នៅទីក្រុងហាណូយ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ សម្រាប់នាយទាហាននៃកងទ័ពប្រជាជនវៀតណាម និងប្រទេសដៃគូនៅអាស៊ីអាគ្នេយ៍ ក្រោមកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលយោធាកាណាដា។

leftcenterrightdel
គ្រូបង្រៀន និងអ្នកចូលរួមផ្លាស់ប្តូរគំនិតគ្នាក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាលស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ឆ្នាំ ២០២៦។ រូបថត៖ Hien Hanh/TTXVN

វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួន ៣២ នាក់ រួមទាំងនាយទាហាន និងយោធិនជំនាញ ដែលក្នុងនោះមាន ១០ នាក់ជាសិក្ខាកាមអន្តរជាតិ និង ២២ នាក់ជាសិក្ខាកាម​វៀតណាម។ គ្រូបង្រៀនជនជាតិកាណាដាចំនួនបីនាក់បានចូលរួមក្នុងការបង្រៀននៅវគ្គបណ្តុះបណ្តាលនេះ។

វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទដូចជា៖ ការណែនាំអំពីប្រវត្តិសាស្ត្រ ទ្រឹស្តី និងឧបករណ៍ច្បាប់នៃរបៀបវារៈសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ។ ការវិភាគអំពីផលប៉ះពាល់នៃរបៀបវារៈទៅលើយោធា ក៏ដូចជាលើសន្តិភាព និងសន្តិសុខអន្តរជាតិ តំបន់ និងក្នុងប្រទេស និងការវិភាគអំពីតួនាទីរបស់យោធាក្នុងការគាំទ្រការសន្យាចំពោះស្ត្រី សន្តិភាព និងសន្តិសុខ។ តាមរយៈនេះ វគ្គសិក្សានេះបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងវៀតណាម កាណាដា និងប្រទេសដៃគូដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល៕

បកប្រែដោយ Duy Hoan