លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងជាក់ស្តែង។ កងទ័ពនៃប្រទេសទាំងពីរ បន្តជាកម្លាំងជួរមុខគេក្នុងការអនុវត្តទិសដៅដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពដើម្បីការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់អំណោយអនុស្សាវរីយ៍ជូនដល់លោកឧត្តមសេនីយ៍ឯក Saichay Kommasith

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ កិច្ចសន្ទនា ជាពិសេសយន្តការសន្ទនាស្តីពីគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី សហការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី វៀតណាម ឡាវ និងកម្ពុជា ក៏ដូចជាការហាត់សមរួមរវាងកងទ័ពនៃប្រទេសទាំងបីស្ដីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន និងបង្គោលព្រំដែន... លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ កងទ័ព និងសហគ្រាសការពារជាតិឡាវ ចូលរួម និងតាំងបង្ហាញផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ឯក Saichay Kommasith បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមក។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហការក្នុងការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិដែលបានព្រមព្រៀងគ្នា តាមរយៈនោះ រួមចំណែកដល់ការជម្រុញទំនាក់ទំនងរវាងកងទ័ពទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួមឲ្យកាន់តែរីកចម្រើន៕

បកប្រែដោយ Thuy Anh