leftcenterrightdel
ប្រតិភូមើលបញ្ជីរាយនាមបេក្ខជនឈរឈ្មោះនៅវត្តខ្មែរក្នុងឃុំ Vinh Binh

រួមជាមួយម្ចាស់ឆ្នោតទូទាំងប្រទេសដែលកំពុងឆ្ពោះទៅព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យ - ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ - ការត្រៀមរៀបចំនៅឃុំ Vinh Binh កំពុងត្រូវបានអនុវត្តជាបន្ទាន់។

នៅតំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅជាច្រើន ការឃោសនាការបោះឆ្នោតត្រូវបានបង្កើនយ៉ាងខ្លាំង ដែលជួយឲ្យប្រជាពលរដ្ឋងាយទទួលបានព័ត៌មាន យល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។

លោក Vo Thanh Xuan អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Vinh Binh ឲ្យដឹងថា ឃុំបានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈខេត្ត រៀបចំរថយន្តចល័តដើម្បីផ្សព្វផ្សាយការបោះឆ្នោតដោយភាសាវៀតណាម និងភាសាខ្មែរ។ លើសពីនេះ រៀបចំការចាក់បញ្ចាំងភាពយន្តឯកសារអំពីការបោះឆ្នោត រួមផ្សំជាមួយនឹងការសំដែងសិល្បៈ។ ទម្រង់ឃោសនាដ៏រស់រវើកជាច្រើនត្រូវបានអនុវត្តនៅតំបន់ជនជាតិខ្មែរ ដែលជួយឲ្យម្ចាស់ឆ្នោតយល់កាន់តែច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ច និងត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត៕

បកប្រែដោយ Pham Diep