ក្នុងជំនួប លោក សែស សឿង បានជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនឃុំ Vinh Gia។ លោកក៏បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ឃុំ Vinh Gia និងស្រុកគីរីវង្ស នឹងបន្តពង្រឹងកិច្ចសហការ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាសន្តិសុខនៅតំបន់ព្រំដែន។

leftcenterrightdel
ក្រុមបេសកកម្មស្រុកគីរីវង្សមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang (រូបថត៖ baoangiang.com.vn)

ក្នុងនាមថ្នាក់ដឹកនាំឃុំ Vinh Gia លោក Nguyen Hoang Vinh បានថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មីដល់មន្ត្រី និងប្រជាជនទាំងអស់នៃស្រុកគីរីវង្ស។ លោក Nguyen Hoang Vinh បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងប្រពៃណីដ៏ល្អរវាងមូលដ្ឋានទាំងពីរនិយាយដោយឡែក និងរវាងខេត្ត An Giang និងខេត្តតាកែវនិយាយរួម នាពេលកន្លងមក ហើយសម្តែងក្តីសង្ឃឹមថា លទ្ធផលវិជ្ជមាននេះនឹងបន្តរក្សាប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh