តាងនាមកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap លោកវរសេនីយ៍ឯក Cao Van Thao អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន រួមជាមួយក្រុមគ្រួសារ និងប្រជាជនខេត្តព្រៃវែង ឲ្យមានសុខភាពល្អ វិបុលភាព សប្បាយរីករាយ និងជោគជ័យគ្រប់ប្រការក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

leftcenterrightdel
លោកវរសេនីយ៍ឯក Cao Van Thao អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ផ្តល់អំណោយដល់តំបន់ប្រតិបត្តិការសឹករងព្រៃវែង (រូបថត៖ baodongthap.vn)

លោកវរសេនីយ៍ឯក Cao Van Thao បានជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap និងខេត្តព្រៃវែង កាន់តែជិតស្និទ្ធ និងរឹងមាំជានិច្ច ក្រោមបាវចនា "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងនិរន្តរភាពយូរអង្វែង"។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក Cao Van Thao បានសម្តែងនូវក្តីសង្ឃឹមថា នៅពេលខាងមុខ តំបន់ប្រតិបត្តិការសឹករងព្រៃវែង នឹងបន្តដឹកនាំអង្គភាពនានាគាំទ្រក្រុម K91 នៃខេត្ត Dong Thap ក្នុងការអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅក្នុងតំបន់។

លោកវរសេនីយ៍ឯក Cao Van Thao បានសម្តែងនូវគោលបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារបន្ទាត់ព្រំដែនរួមរវាងខេត្តទាំងពីរ ជំរុញការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang