លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង អញ្ជើញទទួលជួបគណៈប្រតិភូ

leftcenterrightdel
តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងទទួលស្វាគមន៍គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa
leftcenterrightdel
លោកវរសេនីយ៍ឯក Truong Thanh Viet ប្រគល់អំណោយជូនប្រជាជននៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ក្នុងជំនួប លោកវរសេនីយ៍ឯក Truong Thanh Viet បានជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គណៈប្រតិភូបានប្រគល់ជូនអង្គភាពមិត្តនូវអំណោយដ៏មានអត្ថន័យជាច្រើន រួមទាំងថវិកាចំនួន ៣០០ លានដុង ដែលបង្ហាញពីក្តីស្រលាញ់ ការទទួលខុសត្រូវ និងការចែករំលែករវាងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa  បានរៀបចំការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជន និងយោធិនប្រមាណ ១០០០ នាក់ នៅក្នុងស្រុកសៀមប៉ាង និងនៅតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ។

leftcenterrightdel
គណៈប្រតិភូពិនិត្យសុខភាពជូនយោធិននៅតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

leftcenterrightdel
គណៈប្រតិភូបានចែកថ្នាំជូនប្រជាជនកម្ពុជានៅក្នុងស្រុកសៀមប៉ាង

ដំណើរទស្សនកិច្ច ជូនពរឆ្នាំថ្មី និងរៀបចំពិនិត្យសុខភាពដោយឥតគិតថ្លៃ មិនត្រឹមតែមានអត្ថន័យ​មនុស្សធម៌យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងកងកម្លាំងប្រដាប់អាវុធនៃខេត្ត Khanh Hoa ជាមួយអាជ្ញាធរមូលដ្ឋាន យោធា និងប្រជាជនខេត្តស្ទឹងត្រែងផងដែរ។ ដោយហេតុនេះ ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ​ Duy Hoan