នាវាកងទ័ពជើងទឹកអូស្ត្រាលីអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងដាណាំង
កប.អនឡាញ - ដំណើរទស្សនកិច្ចនេះរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Toowoomba រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ
ដោយមានការយល់ព្រមពីក្រសួងការពារប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមីនា នាវាបំពាក់មីស៊ីល HMAS Toowoomba នៃកងទ័ពជើងទឹកអូស្ត្រាលី ដែលបញ្ជាដោយលោកវរនាវីទោ Alicia Harrison រួមជាមួយនាយទាហាន និងនាវិកចំនួន ២០០នាក់ បានចូលចតនៅកំពង់ផែ Tien Sa ចាប់ផ្តើមដំណើរទស្សនកិច្ចនៅទីក្រុងដាណាំងចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា។
អញ្ជើញចូលរួមពិធីស្វាគមន៍នៅកំពង់ផែ Tien Sa មានតំណាងមកពីគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង យោធភូមិភាគទី៥ តំបន់លេខ៣ កងទ័ពជើងទឹក នាយកដ្ឋានទាក់ទងការបរទេស និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៃក្រសួងការពារប្រទេស។ នៅខាងអូស្ត្រាលី មានឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញ និងអនុព័ន្ធយោធា
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ក្រុមមេបញ្ជាការនាវានឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង និងតំបន់លេខ៣ កងទ័ពជើងទឹក ទៅទស្សនារមណីដ្ឋានមួយចំនួន ចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងប្រកួតកីឡា និងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកវៀតណាម។
    |
 |
|
នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Toowoomba នៅកំពង់ផែ Tien Sa |
ដំណើរទស្សនកិច្ចនេះរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Toowoomba រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី ហើយក៏លើកកម្ពស់ការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ។
បកប្រែដោយ Thanh Cong