នៅក្នុងជំនួប ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-រុស្ស៊ី គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Pham Truong Son បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏លេចធ្លោនៃកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការរក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសំខាន់ៗ ការបណ្តុះបណ្តាល ការហ្វឹកហាត់ កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ពនានា និងរវាងស្ថាប័ន និងអង្គភាពនានារបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Truong Son នៅក្នុងជំនួប

លោក Vasily Osmakov បានបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីតែងតែឱ្យតម្លៃ និងមានបំណងចង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម អភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោក Vasily Osmakov បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពកាន់តែមានសារៈសំខាន់របស់វៀតណាមនៅក្នុងតំបន់ ក៏ដូចជាការរួមចំណែកវិជ្ជមានរបស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការការពារជាតិពហុភាគី។

leftcenterrightdel
លោក Vasily Osmakov អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងគណៈប្រតិភូនៃក្រសួងការពារជាតិរុស្ស៊ីនៅក្នុងជំនួប

ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការអនុវត្តបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ការបង្កើត និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការដោយផ្អែកលើតម្រូវការ និងផលប្រយោជន៍របស់ភាគីនីមួយៗ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Pham Truong Son បានអញ្ជើញលោក Vasily Osmakov ថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៊ី និងសហគ្រាសការពារជាតិឱ្យចូលរួម និងតាំងបង្ហាញផលិតផលនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៦ ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២៦៕

បកប្រែដោយ Huyen Trang