ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧត្តមនាវីត្រី Nguyen Dinh Hung បានពាំនាំការសួរសុខទុក្ខពីសំណាកលោកឧត្តមនាវីទោ Tran Thanh Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាមេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាមជូនចំពោះឧត្តមនាវីទោ Angus Topshee។

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Dinh Hung មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាម បានជួបប្រជុំទ្វេភាគីជាមួយលោកឧត្តមនាវីទោ Angus Topshee មេបញ្ជាការកងទ័ពជើងទឹកកាណាដា

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Dinh Hung ប្រគល់និមិត្តសញ្ញាកងទ័ពជើងទឹកប្រជាជនវៀតណាមជូនចំពោះលោកឧត្តមនាវីទោ Angus Topshee

ដោយពិនិត្យមើលសកម្មភាពសហប្រតិបត្តិការទ្វេភាគីមួយចំនួនកន្លងមក លោកឧត្តមនាវីត្រី Nguyen Dinh Hung បានថ្លែងថា កិច្ចសហប្រតិបត្តិការការពារជាតិនិយាយរួម និងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកវៀតណាម-កាណាដានិយាយដោយឡែក បានឃើញការវិវឌ្ឍវិជ្ជមាន។ លោកឧត្តមនាវីត្រី Nguyen Dinh Hung  បានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីផ្លាស់ប្តូរជំនាញ ចែករំលែកបទពិសោធន៍ក្នុងវិស័យកងទ័ពជើងទឹក ស្វែងយល់លទ្ធភាពសហប្រតិបត្តិការដែលមានសក្តានុពល និងភាគីទាំងពីរមានចំណុចខ្លាំង និងតម្រូវការ ហើយនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល។ កងទ័ពជើងទឹកប្រជាជនវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នាវានៃកងទ័ពជើងទឹកភូមិន្ទកាណាដាមកទស្សនកិច្ចប្រទេសវៀតណាម ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម និងក្រសួងការពារប្រទេសវៀតណាម។

លោកឧត្តមនាវីទោ Angus Topshee បានសម្តែងចំណាប់អារម្មណ៍របស់ខ្លួនជូនចំពោះប្រទេសវៀតណាម និងប្រជាជនវៀតណាមតាមរយៈពីដំណើរទស្សនកិច្ចពីមុនៗ ហើយបានយល់ស្របនឹងសំណើរបស់លោកឧត្តមនាវីត្រី Nguyen Dinh Hung ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង។

leftcenterrightdel
គណៈប្រតិភូអញ្ជើញចូលរួមសិក្ខាសាលា "កម្លាំងនៅសមុទ្រ និងវិបុលភាពក្នុងស្រុក"

គួររំលឹកថា នៅថ្ងៃទី ២២ ខែមីនា សិក្ខាសាលាមេបញ្ជាការកងនាវាស្តីពី "កម្លាំងនៅសមុទ្រ និងវិបុលភាពក្នុងស្រុក" ត្រូវបានធ្វើឡើងនៅសារមន្ទីរសមុទ្រជាតិអូស្ត្រាលី ក្នុងទីក្រុងស៊ីដនី ដោយមានការចូលរួមពីគណៈប្រតិភូមកពី ៣៥ ប្រទេស។ លោកវរសេនីយ៍ត្រី Nguyen Minh Lanh  នាយរងសេនាធិការនៃតំបន់កងទ័ពជើងទឹកលេខ៤ និងជាប្រធានគណៈប្រតិភូនៅលើនាវាលេខ ០១៦-Quang Trung ដែលបច្ចុប្បន្នកំពុងចតនៅឈូងសមុទ្រស៊ីដនី ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹកអន្តរជាតិ ដើម្បីរំលឹកខួបលើកទី ១២៥ នៃកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងសមយុទ្ធកងទ័ពជើងទឹកពហុភាគី Kakadu 2026 បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

បកប្រែដោយ Huyen Trang