នៅព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហូជីមិញ ក្រសួងការបរទេសវៀតណាម សហការជាមួយសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង Fulbright នៅសាកលវិទ្យាល័យ Fulbright វៀតណាម បានរៀបចំពិធីបើកកម្មវិធីអ្នកដឹកនាំជាន់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំមជ្ឈិមនិងមូលដ្ឋានឡាវ (LELP) 2026។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

កម្មវិធីនេះ ដែលរៀបចំឡើងដោយក្រសួងការបរទេស រួមជាមួយបណ្ឌិតសភានយោបាយជាតិហូជីមិញ និងសាកលវិទ្យាល័យ Fulbright វៀតណាម នឹងដំណើរការចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែមីនា នៅទីក្រុងហូជីមិញ និងមូលដ្ឋានមួយចំនួនទៀតនៅក្នុងប្រទេសវៀតណាម។

កម្មវិធីនេះត្រូវបានរចនាឡើងជាវេទិកាសន្ទនាគោលនយោបាយកម្រិតខ្ពស់សម្រាប់កម្មាភិបាលតាក់តែងគោលនយោបាយ កម្មាភិបាលគ្រប់គ្រង និងដឹកនាំសហគ្រាសជាន់ខ្ពស់នៃប្រទេសឡាវ។ ដោយផ្អែកលើការវិភាគអំពីស្ថានភាពជាក់ស្តែងសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ ក្នុងបរិបទអន្តរជាតិ និងយោងទៅលើបទពិសោធន៍នៃការផ្លាស់ប្តូរថ្មីរបស់ប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម កម្មវិធីនេះមានគោលបំណងគាំទ្រដល់ការផ្លាស់ប្តូរគោលដៅយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋឡាវ ដូចដែលបានកំណត់នៅក្នុងមហាសន្និបាត លើកទី ១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងខែមករា ឆ្នាំ២០២៦ ទៅជាជម្រើសគោលនយោបាយ និងកម្មវិធីសកម្មភាពដែលអាចធ្វើទៅបាន និងមានប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan