ក្នុងអំឡុងពេលទស្សនកិច្ចការងារ នៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនាវៀតណាម បានជួបប្រជុំការងារជាមួយ លោក Kiren Rijiju រដ្ឋមន្ត្រីក្រសួងកិច្ចការសភា និងជនជាតិភាគតិចឥណ្ឌា និងជួបពិភាក្សាទ្វេភាគីជាមួយ លោក Jual Oram រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិឥណ្ឌា នៅទីក្រុងញូវដេលី។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនានា លោក Dao Ngoc Dung បានស្នើឱ្យឥណ្ឌាសម្របសម្រួលការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងជនជាតិ និងសាសនាវៀតណាម និងក្រសួងកិច្ចការសភា និងជនជាតិភាគតិចឥណ្ឌា ក្នុងពេលឆាប់ៗនេះ ដោយផ្តោតលើវិស័យដូចជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងជនជាតិភាគតិច ការគ្រប់គ្រងរបស់រដ្ឋ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ...
ចំណែកលោក Jual Oram រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិភាគតិចឥណ្ឌា បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ឥណ្ឌាក្នុងចក្ខុវិស័យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកបានសម្តែងទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមទាំងការចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការរវាងក្រសួងទាំងពីរក្នុងពេលឆាប់ៗ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា លោករដ្ឋមន្ត្រី Dao Ngoc Dung បានចូលរួមក្នុងពិធីបុណ្យ Bharat Tribes Fest 2026 និងអញ្ជើញដាក់ផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យាន G20 ទីក្រុងញូវដេលី៕
បកប្រែដោយ Duy Hoan
Type the code from the image