នារសៀលថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) លោក To Lam អគ្គលេខាបក្ស បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vanthong Kongmany លេខាមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និង Vanthong Kongmany លេខាមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ (រូបថត៖ VNA)

លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលនៃប្រទេសទាំងពីរថាជាសសរស្តម្ភមួយក្នុងទំនាក់ទំនងទ្វេភាគី ដែលរួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ។ លោកអគ្គលេខាបក្សបានស្នើថា ក្នុងរយៈពេលខាងមុខ ក្រសួងនគរបាលនៃប្រទេសទាំងពីរនឹងបន្តពង្រឹងការគាំទ្រ និងជំនួយទៅវិញទៅមក ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ការងារ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពបំផ្លិចបំផ្លាញពីកម្លាំងអរិភាព។

ជាមួយគ្នានេះ សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង « ការបំរែបំរួលដោយសន្តិភាវូបនីយកម្ម» ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ និងកសាងព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។ តស៊ូយ៉ាងម៉ឺងម៉ាត់ មិនទុកឲ្យកម្លាំងអរិភាពពីការប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លាញប្រទេសមួយទៀត។

ចំណែកលោក Vanthong Kongmany បានបញ្ជាក់ថា ក្រសួងនគរបាលឡាវនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលវៀតណាមក្នុងការការពារសន្តិសុខជាតិយ៉ាងរឹងមាំ និងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយរួមចំណែកដល់ការថែរក្សា និងលើកកម្ពស់សាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាម៕

បក​ប្រែដោយ Duy Hoan