យុវជនវៀតណាមឆ្លើយតបយ៉ាងសកម្មចំពោះទិវាម៉ោងផែនដីឆ្នាំ២០២៦
កប.អនឡាញ - សម្រាប់យុវជនជាច្រើន ការបិទភ្លើងរយៈពេល ៦០ នាទីមិនមែនគ្រាន់តែជាសកម្មភាពនិមិត្តរូបនោះទេ ប៉ុន្តែវាក៏ជាការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅចំពោះបរិស្ថានផងដែរ។
យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២៦ ដែលមានសារថា "នវានុវត្តន៍បៃតង - អនាគតបៃតង" ដែលដាក់ចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ដោយមានសកម្មភាពជាច្រើនដែលទាក់ទាញមនុស្សជាច្រើន រួមទាំងយុវជនផងដែរ។ ចំណុចលេចធ្លោនៃយុទ្ធនាការនេះគឺសកម្មភាពអំពាវនាវឲ្យប្រជាជនបិទភ្លើរយៈពេលមួយម៉ោង ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៩:៣០ យប់ ថ្ងៃទី២៨ ខែមីនា។
    |
 |
|
សកម្មភាពឆ្លើយតបទៅនឹងទិវាម៉ោងផែនដី (រូបថត៖ VOV) |
សម្រាប់យុវជនជាច្រើន ការបិទភ្លើងរយៈពេល ៦០ នាទីមិនមែនគ្រាន់តែជាសកម្មភាពនិមិត្តរូបនោះទេ ប៉ុន្តែវាក៏ជាការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅចំពោះបរិស្ថានផងដែរ។ ដោយមានផ្នត់គំនិត "រស់នៅបៃតង" យុវជនកំពុងជ្រើសរើសចូលរួមក្នុងទិវាម៉ោងផែនដីតាមវិធីផ្សេងៗគ្នា៖ ដើម្បីចូលរួមក្នុងទិវាម៉ោងផែនដីឆ្នាំនេះ ខ្ញុំនឹងបិទភ្លើងរបស់ខ្ញុំរយៈពេលមួយម៉ោង។ លើសពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានសម្រេចចិត្តជិះឡានក្រុងទៅធ្វើការជំនួសឲ្យម៉ូតូរបស់ខ្ញុំ ហើយខ្ញុំក៏មិនប្រើពែងប្លាស្ទិកនៅពេលទិញកាហ្វេ។ ក្រុមគ្រួសាររបស់ខ្ញុំក៏ប្រមូលសំរាមដែលអាចកែច្នៃឡើងវិញនៅផ្ទះ ហើយយកវាទៅបែងចែកតាមប្រភេទនីមួយៗក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ ខ្ញុំកំពុងព្យាយាមអនុវត្តទម្លាប់ទាំងនេះជារៀងរាល់ថ្ងៃ មិនមែនគ្រាន់តែក្នុងទិវាម៉ោងផែនដីនោះទេ ដូចជាការកំណត់ការប្រើប្រាស់ភ្លើង ឬឧបករណ៍អេឡិចត្រូនិចនៅពេលដែលមិនចាំបាច់ និងការប្រើប្រាស់ពន្លឺធម្មជាតិសម្រាប់ការអាន និងធ្វើការ។
ជំនួសឱ្យការមើលឃើញម៉ោងផែនដីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ពលរដ្ឋវ័យក្មេងបានមើលឃើញការការពារបរិស្ថានជាផ្នែកមួយនៃជីវិតរបស់ពួកគេ ជាជាងកិច្ចការដែលត្រូវបំពេញ។ នេះក៏ជាស្មារតីដែលសារ "នវានុវត្តន៍បៃតង - អនាគតបៃតង" សម្រាប់ឆ្នាំ ២០២៦ ចង់បាន៕
បកប្រែដោយ Duy Hoan