កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពប្រើប្រាស់ភាសាបរទេស បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ សន្តិសុខនៅតំបន់ព្រំដែន។

យោងតាមផែនការនេះ គោលដៅរបស់ខេត្ត Lam Dong គឺលើកកម្ពស់សមត្ថភាពប្រើប្រាស់ភាសាបរទេស សម្រាប់អ្នកសិក្សាគ្រប់កម្រិត ដោយបំពេញតាមតម្រូវការសម្រាប់ការរៀនសូត្រ ជំនួបប្រាស្រ័យ ការទទួលបានចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សដើម្បីបម្រើវិស័យដែលមានប្រៀបខ្លាំង ដូចជា ទេសចរណ៍ សេវាកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

leftcenterrightdel
កម្មវិធីសាកល្បងសម្រាប់ការបង្រៀនភាសាខ្មែរនឹងត្រូវបានអនុវត្តដោយខេត្ត Lam Dong ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០៣០ នៅក្នុងអនុវិទ្យាល័យចំនួនពីរនៅក្នុងឃុំជាប់ព្រំដែន (រូបថត៖ vov.vn)

ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ខេត្តនឹងពិនិត្យឡើងវិញនូវតម្រូវការសម្រាប់ការរៀនភាសាបរទេសក្រៅពីភាសាអង់គ្លេស និងបន្តរក្សាការបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានអប់រំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រមទាំង កម្មវិធីសាកល្បងសម្រាប់បង្រៀនភាសាខ្មែរនឹងត្រូវបានអនុវត្ត ជាពិសេសនៅក្នុងឃុំព្រំដែន។ តាមគម្រោង នៅដំណាក់កាលដំបូង ការបង្រៀននឹងត្រូវធ្វើឡើងនៅក្នុងអនុវិត្យាល័យចំនួនពីរ ដែលតំណាងឱ្យប្រហែល ១៥% នៃចំនួនសាលារៀនសរុបនៅក្នុងតំបន់។ ដល់ឆ្នាំ២០៤៥ គោលដៅគឺត្រូវឱ្យសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងតំបន់ព្រំដែន បង្រៀនភាសាខ្មែរឲ្យបាន ១០០%។

ដើម្បីធានាបាននូវប្រសិទ្ធភាព នៅឆ្នាំ២០២៦ ខេត្ត Lam Dong នឹងផ្តោតលើការឃោសនា ការពិនិត្យស្ថានភាព ការបណ្តុះបណ្តាលគ្រូបង្រៀន ការរៀបចំសម្ភារៈបង្រៀន គ្រឿងបរិក្ខារ និងការជ្រើសរើសសាលារៀនមួយចំនួនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីសាកល្បងនេះ។ល។

កម្មវិធីសាកល្បងសម្រាប់ការបង្រៀនភាសាខ្មែរនៅតាមឃុំជាប់ព្រំដែនមិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃការអប់រំភាសាបរទេសប៉ុណ្ណោះទេ ថែមទាំងបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាការពារជាតិ សន្តិសុខនៅតំបន់ព្រំដែន ស្របតាមទិសដៅធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត Lam Dong ក្នុងដំណាក់កាលថ្មី៕

បកប្រែដោយ Thuy Anh