នៅក្នុងពិធីបើក តំណាងគ្រឹះស្ថានសិក្សាចំនួន៦ របស់រុស្ស៊ី បានបង្ហាញអំពីដំណើរការបង្កើត កម្មវិធីបណ្តុះបណ្តាល តម្រូវការចូលរៀន វិធីសាស្រ្តសិក្សា និងបរិយាកាសសម្រាប់និស្សិតអន្តរជាតិ។

leftcenterrightdel
និស្សិតកំពុងស្វែងរកព័ត៌មានអំពីការសិក្សានៅប្រទេសរុស្ស៊ី

លោក Vladimir Vladimirovich Murashkin នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា សកម្មភាពផ្ដល់យោបល់អំពិការអប់រំ “សាកលវិទ្យាល័យរុស្ស៊ី – ជម្រើសល្អបំផុត” គឺជាសកម្មភាពប្រចាំរបស់មជ្ឈមណ្ឌលនេះក្នុងគោលបំណងផ្តល់ព័ត៌មានអំពីប្រព័ន្ធអប់រំឧត្តមសិក្សារបស់រុស្ស៊ីដល់និស្សិតវៀតណាម។

យោងតាមលោកនាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ សកម្មភាពនេះមិនត្រឹមតែណែនាំគ្រឹះស្ថានអប់រំប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតទំនាក់ទំនងរវាងសាកលវិទ្យាល័យរុស្ស៊ី និងនិស្សិតវៀតណាម តាមរយៈនោះ ជម្រុញកិច្ចសហប្រតិបត្តិការអប់រំកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។

នៅក្នុងព្រឹត្តិការណ៍នេះ ការផ្ដល់យោបល់បានទាក់ទាញនិស្សិតជាច្រើន។ អ្នកចូលរួមមានឱកាសផ្លាស់ប្តូរព័ត៌មានជាមួយតំណាងមកពីសាកលវិទ្យាល័យទាំង៦ អំពីការសិក្សា តម្រូវការចូលរៀន តម្លៃនៃការសិក្សា ក៏ដូចជាឱកាសទទួលអាហារូបករណ៍ និងការងារក្រោយបញ្ចប់ការសិក្សា។

សកម្មភាពផ្ដល់យោបល់អំពីការអប់រំ “សាកលវិទ្យាល័យរុស្ស៊ី - ជម្រើសល្អបំផុត” នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ២៩ ខែមីនា នៅក្នុងខេត្ត និងទីក្រុងជាច្រើនរបស់វៀតណាម៕

បកប្រែដោយ Thuy Anh