នាពេលខាងមុខ សាជីវកម្ម FPT (របស់វៀតណាម) នឹងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិ Kyungpook (KNU របស់កូរ៉េខាងត្បូង) ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលអន្តរជាតិនៅប្រទេសវៀតណាមក្នុងវិស័យសំខាន់ៗពីរគឺ បច្ចេកវិទ្យាឆ្លាតវៃ និងការធ្វើអាជីវកម្ម។

leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យជាតិ Kyungpook និងសាកលវិទ្យាល័យ FPT បានប្រារព្ធឡើងនៅថ្ងៃទី ៥ ខែមីនា (រូបថត៖ vnanet.vn)

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ (MOU) រវាងសាកលវិទ្យាល័យជាតិ Kyungpook និងសាកលវិទ្យាល័យ FPT បានប្រារព្ធឡើងនៅថ្ងៃទី ៥ ខែមីនា នៅទីក្រុងហាណូយ។

កម្មវិធី KNU វៀតណាម ត្រូវបានផ្ទេរការសិក្សាពីសាកលវិទ្យាល័យជាតិ Kyungpook ដោយធានាថាគុណភាពបណ្តុះបណ្តាល និងស្តង់ដារស្របនឹងប្រព័ន្ធនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាពិសេស កម្មវិធីបច្ចេកវិទ្យាផ្តោតលើវិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកទេស និងវិស័យបច្ចេកវិទ្យាសំខាន់ៗ វិស័យអាជីវកម្មអភិវឌ្ឍការគិតបែបគ្រប់គ្រងទំនើប និងសមត្ថភាពប្រតិបត្តិការនៅក្នុងបរិយាកាសសកល។

ក្នុងរយៈពេលវែង កម្មវិធី KNU វៀតណាមត្រូវបានគេរំពឹងថានឹងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយចីរភាព ដែលជាកន្លែងអង្គភាពអាជីវកម្ម សាកលវិទ្យាល័យ និងទីភ្នាក់ងារគ្រប់គ្រងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីធនធានមនុស្សដែលមានគុណភាពខ្ពស់ ដែលបំពេញដោយផ្ទាល់តាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យា និងទាក់ទាញការវិនិយោគរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong