leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស ទទួលជួប​ លោក ស៊ី ចុងជុន អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) 

ថ្លែងនៅក្នុងជំនួបនេះ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិន និងធុរកិច្ចចិន ដែលកំពុងមកធ្វើទស្សនកិច្ចការងារ និងស្វែងយល់នូវបរិយាកាសវិនិយោគនៅវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់មជ្ឈមណ្ឌលក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ​គ្រប់ជ្រុងជ្រោយរវាង​អាស៊ាន-ចិន។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋថ្មីៗនេះរបស់ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម​  និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសចិន លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ សម្រេចបាននូវការយល់ដឹង​គ្នាសំខាន់ៗជាច្រើន ដែលជាការតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងបក្ស​ទាំងពីរ និងប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មី។

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសសង្កត់ធ្ងន់ថា ដោយផ្អែកលើយល់ដឹងគ្នាកម្រិតខ្ពស់​ និងជាមួយនឹងគុណសម្បត្តិបំពេញបន្ថែមទៅវិញទៅមក ទំនាក់ទំនងវៀតណាម-ចិននឹងបន្តពង្រឹង និងអភិវឌ្ឍឡើងដល់កម្រិត​កម្ពស់ថ្មីមួយទៀត ដោយឆ្នោះទៅកាន់គោលបំណងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន  ដែលនឹងមានអត្ថន័យ​​ជាយុទ្ធសាស្ត្រ នៅ​កម្រិត​ខ្ពស់ជាងនៅក្នុងដំណាក់កាលថ្មី។

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ដោយវាយតម្លៃថា នេះជាទំនាក់ទំនងដ៏ស្វាហាប់ មានប្រសិទ្ធភាព និងសំខាន់មួយសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ លោកអនុរដ្ឋមន្ត្រី បានស្នើឱ្យមជ្ឈមណ្ឌល បន្តដើរតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់ទំនាក់ទំនង​ លើកកម្ពស់តុល្យភាពពាណិជ្ជកម្ម បង្កើនការនាំចូលទំនិញ ជាពិសេសគឺផលិតផលកសិកម្មពីអាស៊ាន និងវៀតណាម។ ពង្រឹងការតភ្ជាប់រវាងមូលដ្ឋាននានា  លើកកម្ពស់ការជួបប្រាស្រ័យរវាងប្រជាជន កិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ក្នុងការធ្វើដំណើរ និងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃភាគីទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពរួមនៃជំនួប

លោក ស៊ី ចុងជុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលអញ្ជើញ​មក​បំពេញ​ទស្សនកិច្ចការងារ​នៅប្រទេសវៀតណាម។ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់របស់​វៀត​ណាម ក៏ដូចជាតួនាទីកាន់តែសំខាន់នៅក្នុងអាស៊ាន។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋថ្មីៗនេះរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ​វៀតណាម ទៅកាន់ប្រទេសចិន សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការតម្រង់ទិស​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

លោក ស៊ី ចុងជុន បានអះអាងថា មជ្ឈមណ្ឌលនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងវិស័យសំខាន់ៗ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនឱ្យប្រសើជាងមុន (ACFTA 3.0) ពង្រឹងសកម្មភាពលើកកម្ពស់ការវិនិយោគ ការតភ្ជាប់អាជីវកម្ម និងការលើកកម្ពស់បរិយាកាសអាជីវកម្មរបស់បណ្តាប្រទេសអាស៊ាននៅចិន។ ក្នុងពេលជាមួយគ្នានេះ ACC នឹងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងរយៈពេល ២០២៦-២០២៧ លើកកម្ពស់ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

លោក ស៊ី ចុងជុន  ក៏បានបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលមានគម្រោងអនុវត្តគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើនជាមួយតំបន់នានារបស់ប្រទេសចិន (ជាមួយនឹងសន្និសីទសហប្រតិបត្តិការកសិកម្មអាស៊ាន-ចិន ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៦) ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិតជាមួយខេត្តអានហ៊ុយ និងតំបន់ឈូងសមុទ្រធំ (ក្វាងទុង-ហុងកុង-ម៉ាកាវ)។

ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអាស៊ាន-ចិន និងវៀតណាម-ចិន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

បកប្រែដោយ Duy Hoan