នវានុវត្តន៍មានសារៈសំខាន់ជាពិសេសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២១ ខែមេសា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានរៀបចំពិធីគាំទ្រទិវានវានុវត្តន៍ពិភពលោកឆ្នាំ ២០២៦ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ។
ប្រធានបទនៃទិវានវានុវត្តន៍ពិភពលោកឆ្នាំ ២០២៦ គឺ៖ “នវានុវត្តន៍ - សកម្មភាពទម្លាយ រីកសាយភាយលទ្ធផល” និង “នវានុវត្តន៍ - ផ្លាស់ប្តូរលឿនជាងមុន រឹងមាំជាងមុន ដើម្បីប្រែក្លាយគំនិតផ្តួតផ្តើមទៅជាតម្លៃ សេចក្តីប្រាថ្នាទៅជាការពិត”។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានបញ្ជាក់ថា សារនេះអំពាវនាវឱ្យមានសកម្មភាពម៉ឺងម៉ាត់បន្ថែមទៀត ដោយកាត់បន្ថយដំណើរការពីគំនិតផ្តួតផ្តើមទៅជាការអនុវត្តជាក់ស្តែង និងការធ្វើពាណិជ្ជកម្មផលិតផល។ ខណៈពេលដែលបញ្ជាក់ពីតួនាទីដ៏សំខាន់នៃនវានុវត្តន៍ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេស។
    |
 |
|
លោក Le Xuan Dinh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្លែងសុន្ទរកថាក្នុងពិធី |
លោក Le Xuan Dinh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា៖ «សម្រាប់ប្រទេសវៀតណាម ដោយមានគោលដៅសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបពីរខ្ទង់ និងតម្រូវការនូវគុណភាពខ្ពស់ កំណើនប្រកបដោយចីរភាព និងការពឹងផ្អែកកាន់តែខ្លាំងលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍នោះ យើងមិនអាចបន្តអភិវឌ្ឍដោយផ្អែកលើគុណសម្បត្តិនៃចំណាយទាប ឬការទាញយកធនធានធម្មជាតិនោះទេ។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព យើងត្រូវតែពឹងផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធនធានមនុស្សដែលមានគុណភាពខ្ពស់។ ដូច្នេះ នវានុវត្តន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសក្នុងរយៈពេលខាងមុខ»។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ វេទិកាមួយស្តីពីការអភិវឌ្ឍមជ្ឈមណ្ឌលនវានុវត្តន៍ក៏ត្រូវបានធ្វើឡើងផងដែរ ដោយផ្តោតលើការផ្លាស់ប្តូរគំរូរៀបចំចាត់ចែង យន្តការប្រតិបត្តិការ និងដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃមជ្ឈមណ្ឌលនវានុវត្តន៍ ដែលភ្ជាប់ទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍក្នុងស្រុក។
បកប្រែដោយ Duy Hoan