យោងតាមផែនការរបស់មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម (VNNIC) នៅឆ្នាំ ២០២៦ អត្រាប្រើប្រាស់ IPv6 នៅក្នុងប្រទេសវៀតណាមសម្រេចបាន ៧២% បើប្រៀបធៀបទៅនឹង ៦៧.៨% ក្នុងឆ្នាំ ២០២៥។ IPv6 គឺជាអាសយដ្ឋានអ៊ីនធឺណិតកំណែថ្មី ដែលត្រូវបានបង្កើតឡើងដើម្បីជំនួស IPv4 ដែលជាវេទិកាមួយដែលបង្ហាញពីការខ្វះខាតជាច្រើន។ ការផ្លាស់ប្តូរទៅ IPv6 ត្រូវបានចាត់ទុកថាជាដំណាក់កាលបន្ទាប់នៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត។

leftcenterrightdel
(រូបភាពបង្ហាញ៖ VGP)

យោងតាមទិន្នន័យឆ្នាំ ២០២៥ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៧ នៅលើពិភពលោកក្នុងអត្រាបំលែង IPv6 ដោយសម្រេចបាន ៦៨%។ មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាមជឿជាក់ថាការបំលែងយឺតអាចបង្កការលំបាកសម្រាប់អង្គការ និងអង្គភាពអាជីវកម្មនៅពេលចូលរួមក្នុងបរិយាកាសឌីជីថល។ ដើម្បីសម្រេចបានគោលដៅ ៧២% នៅឆ្នាំនេះ ផែនការឆ្នាំ ២០២៦ កំណត់គោលដៅជាក់លាក់សម្រាប់ក្រុមនីមួយៗ។ សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ធំៗ តម្រូវការអប្បបរមាគឺ ៩៥% នៃអតិថិជនអ៊ីនធឺណិតប្រភេទ broadband ដែលប្រើប្រាស់ IPv6។

ទន្ទឹមនឹងនេះ អ្នកផ្តល់សេវា cloud មជ្ឈមណ្ឌលទិន្នន័យ និងអ្នកផ្តល់សេវាមាតិកាឌីជីថល ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធ IPv6 រួចរាល់សម្រាប់បណ្តាញ និងសេវាកម្មរបស់ពួកគេ ហើយផ្តល់ IPv6 ជូនអតិថិជនរបស់ពួកគេ។ ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវបានតម្រូវឱ្យដាក់ពង្រាយ IPv6 សម្រាប់មជ្ឈមណ្ឌលទិន្នន័យ វិបផតថលអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៕

បកប្រែដោយ Duy Hoan