នៅថ្ងៃទី១៩ ខែមេសា នៅទីក្រុងអាល់ហ្សេរី នាយកដ្ឋានវាយតម្លៃ និងបង្កើនប្រសិទ្ធភាពធនធានប្រេង ឧស្ម័នអាល់ហ្សេរី (ALNAFT) បានរៀបចំពិធីបើកការដេញថ្លៃលក្ខណៈអន្តរជាតិសម្រាប់ការរុករកប្រេងឧស្ម័នចំនួន ៧ តំបន់ប្លុក ដោយមានការចូលរួមពីក្រុមហ៊ុនប្រេងឧស្ម័នជាច្រើននៅទូទាំងពិភពលោក រួមទាំងអគ្គក្រុមហ៊ុនរុករក និងផលិតជាតិវៀតណាម (PVEP) ដែលជាអង្គភាពសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនថាមពល និងឧស្សាហកម្មជាតិវៀតណាម (PETROVIETNAM)។

leftcenterrightdel
មន្ត្រីអាល់ហ្សេរីជាច្រើន តំណាងមកពីស្ថានទូត និងក្រុមហ៊ុនប្រេង ឧស្ម័នជាច្រើនមកពីជុំវិញពិភពលោកបានចូលរួម (រូបថត៖ VNA)

មន្ត្រីអាល់ហ្សេរីរំពឹងថាការដេញថ្លៃជុំនេះនឹងរួមចំណែកដល់ការពង្រីកការចូលរួមរបស់សាជីវកម្មថាមពលអន្តរជាតិ ដោយហេតុនេះបង្កើនសមត្ថភាពរុករក និងបង្កើនតម្លៃនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឧស្ម័ន។

បច្ចុប្បន្ន PVEP កំពុងចូលរួមក្នុងគម្រោងរុករកប្រេងនៅតំបន់ប្លុក 433a និង 416b អណ្តូងព្រេង Bir Seba ក្នុងតំបន់ Hassi Messaoud នៃខេត្ត Ouargla ចម្ងាយជាង ៦០០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Algiers។ នេះគឺជាគម្រោងប្រេងឧស្ម័ននៅក្រៅប្រទេសដ៏ជោគជ័យបំផុតមួយរបស់ក្រុមហ៊ុន PETROVIETNAM ដែលបង្ហាញពីសមត្ថភាពគ្រប់គ្រង ប្រតិបត្តិការ និងការរៀបចំផលិតកម្មរបស់វិស្វករវៀតណាមនៅលើឆាកអន្តរជាតិ។

បកប្រែដោយ Duy Hoan