នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្របនឹងសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន ដែលបានប្រកាសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន នៅប្រទេសវៀតណាមកាលពីខែមេសា ឆ្នាំ២០២៥។

leftcenterrightdel
តំណាងប្រទេសវៀតណាម និងខេត្ត Hainan ប្រទេសចិន ថតរូបនៅក្នុងពិធីបើក (រូបថត៖ vnanet.vn)

ការិយាល័យជម្រុញពាណិជ្ជកម្មវៀតណាមនៅទីក្រុង Haikou នឹងរួមចំណែកដល់ការបង្កើនការតភ្ជាប់ស្ថាប័នគ្រប់គ្រង និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ និងផ្តល់ព័ត៌មានអំពីទីផ្សារ គោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មពាក់ព័ន្ធ; គាំទ្រដល់ការតភ្ជាប់ពាណិជ្ជកម្ម; រៀបចំសកម្មភាពជម្រុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី បង្កើនការតភ្ជាប់ក្នុងវិស័យដែលមានសក្តានុពលដូចជា ពាណិជ្ជកម្ម logistics ផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃ សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ព្រមទាំងគាំទ្រធុរកិច្ចក្នុងការទាញយកប្រយោជន៍ពីឱកាសសហប្រតិបត្តិការនៅក្នុងទីផ្សារចិន ជាពិសេសតំបន់ Hainan៕

បកប្រែដោយ Thanh Cong