បញ្ជីនេះរួមមាន៖ ឆ្នេរសមុទ្រ Mui Ne (វៀតណាម) Bilbao (អេស្ប៉ាញ) Barranquilla (កូឡុំប៊ី) Philadelphia (សហរដ្ឋអាមេរិក) Guangzhou (ចិន) Sal (Cape Verde) Manaus (ប្រេស៊ីល) Münster (អាល្លឺម៉ង់) Kochi (ឥណ្ឌា) និង Port Douglas (អូស្ត្រាលី)។

leftcenterrightdel
ឆ្នេរសមុទ្រ Mui Ne ជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមទាំង ១០ លើពិភពលោកក្នុងឆ្នាំ ២០២៦ (រូបថត៖ sggp.org.vn)

យោងតាមទិន្នន័យស្វែងរក និងការកក់លំនៅដ្ឋានស្នាក់នៅលើគេហទំព័រ Booking.com ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០២៦ បានបង្ហាញថា ឆ្នេរសមុទ្រ Mui Ne គឺជាគោលដៅទេសចរណ៍ថ្មីដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើន។ បច្ចុប្បន្នគោលដៅនេះកំពុងស្ថិតនៅលំដាប់ទី ៨ ហើយឆ្នេរសមុទ្រ Mui Ne បានកត់សម្គាល់កំណើន ២០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់ទីផ្សារក្នុងស្រុក ឆ្នេរសមុទ្រ Mui Ne ក៏ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១០ ក្នុងស្រុកដែលមានភ្ញៀវទេសចរវៀតណាមស្វែងរកច្រើនបំផុតដោយជាប់ចំណាត់ថ្នាក់ទី ៩ ផងដែរ៕

បកប្រែដោយ Pham Diep