ទិវានេះបានទាក់ទាញការចូលរួមពីខេត្ត ក្រុង និងធុរកិច្ចទេសចរណ៍ជាង ២០ នៅទូទាំងប្រទេស ដោយមានស្តង់ជាង ១៥០ ដែលបង្ហាញពីពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ តាមរយៈនោះ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពទីក្រុងហូជីមិញដែលជាគោលដៅទេសចរណ៍ដ៏ស្វាហាប់ រួសរាយរាក់ទាក់ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ហើយជម្រុញឲ្យទេសចរណ៍ក្លាយទៅជាវិស័យសំខាន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

leftcenterrightdel
បុគ្គលិកអង្គការទេសចរណ៍ Saigontourist ណែនាំឲ្យអ្នកទស្សនាអំពីកញ្ចប់ទេសចរណ៍នៅក្នុងទិវា

ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមេសា ជាឱកាសសម្រាប់មូលដ្ឋាន និងធុរកិច្ចទេសចរណ៍ផ្សព្វផ្សាយពីប្រៀបខ្លាំង ផលិតផលពិសេស តភ្ជាប់ ផ្លាស់ប្តូរ ពង្រីកទីផ្សារ និងធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍។ ក្នុងទិវានេះមានសកម្មភាពពិសេសជាច្រើនដូចជា៖ ពិព័រណ៍ផ្សព្វផ្សាយកម្មវិធីទេសចរណ៍សម្រាប់រដូវក្តៅ; talkshow ទេសចរណ៍; ការសម្តែងសិល្បៈរបស់ខេត្ត និងក្រុង; ការផ្លាស់ប្តូរសៀក និងកីឡា; ពិព័រណ៍ម្ហូបអាហារ និងព្រឹត្តិការណ៍ក្រៅផ្ទះ...៕

បកប្រែដយ Thuy Anh