ដោយស្វាគមន៍លោកប្រធាន និងគណៈប្រតិភូនៃគណៈកម្មាធិការត្រួតពិនិត្យយុត្តិធម៌នៃបេឡារុសមកកាន់ប្រទេសវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈប្រតិភូជាមួយក្រសួងនគរបាលវៀតណាម តាមរយៈនោះ បញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការអនុវត្តច្បាប់ដែលជាវិស័យប្រពៃណី និងជាសសរស្តម្ភមួយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងដោយភាគីទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Volkov Alexei Aleksandrovich (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-បេឡារុស បានអភិវឌ្ឍយ៉ាងល្អនាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនជំនួបក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ និងវេទិកាពហុភាគី លើកកម្ពស់តួនាទីរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ផ្តោតលើការពិនិត្យឡើងវិញ និងឯកភាពលើវិធានការដើម្បីដោះស្រាយឧបសគ្គក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ ជម្រុញការវិនិយោគរបស់ធុរកិច្ចនៃភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យដែលបេឡារុសមានប្រៀបខ្លាំង។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានសម្តែងបំណងចង់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ហើយជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ ការបណ្តុះបណ្តាល វប្បធម៌ កីឡា ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន...

លោក Volkov Alexei Aleksandrovich បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ ជាពិសេសនៅក្នុងកិច្ចពិភាក្សារវាងប្រធានគណៈកម្មាធិការត្រួតពិនិត្យយុត្តិធម៌បេឡារុស និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។ បេឡារុសនឹងជួយក្រសួងនគរបាលវៀតណាមក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងកម្មាភិបាលក្នុងវិស័យត្រួតពិនិត្យយុត្តិធម៌...

លោក Volkov Alexei Aleksandrovich សង្ឃឹមថានឹងបន្តទទួលបានការជួយគាំទ្រ និងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពរវាងគណៈកម្មាធិការត្រួតពិនិត្យយុត្តិធម៌បេឡារុស និងក្រសួងនគរបាលវៀតណាមក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Thuy Anh