ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានរអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ននៅប្រទេសគុយបា និងការសន្ទនារវាងគុយបា និងសហរដ្ឋអាមេរិក លោកស្រី Pham Thu Hang បានថ្លែងថា៖ «វៀតណាមកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយជឿជាក់ថា គុយបានឹងជំនេះពុះពារលើការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ជាថ្មីម្តងទៀត វៀតណាមសូមបញ្ជាក់យ៉ាងមុតមាំអំពីសាមគ្គីភាព និងមិត្តភាពប្រពៃណីជាមួយប្រជាជនគុយបាជាបងប្អូន និងគាំទ្រជានិច្ចនូវសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការលើកលែងការហុំព័ទ្ធ និងការដាក់ទណ្ឌកម្មដោយឯកតោភាគីប្រឆាំងនឹងគុយបា។
វៀតណាមស្វាគមន៍ និងគាំទ្រការសន្ទនារវាងគុយបា និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយចំពោះភាពខុសគ្នានៃទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ វៀតណាមសង្ឃឹមថាភាគីទាំងពីរនឹងឈានដល់សំឡេងរួមមួយក្នុងពេលឆាប់ៗនេះ ដើម្បីកែលម្អ និងស្តារទំនាក់ទំនងប្រក្រតីឡើងវិញ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក»៕
បកប្រែដោយ Huyen Trang
Type the code from the image