លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង
កប.អនឡាញ - នៅរសៀលថ្ងៃទី ១ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក ឆយ យ៉ុង សាំ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការធានាសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។