ថ្នាក់ដឹកនាំនគរបាលខេត្ត Lam Dong ជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ឯក Pham Thanh Hung នាយករងនគរបាលខេត្ត Lam Dong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី (កម្ពុជា)។
លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានទទួលស្វាគមន៍គណៈប្រតិភូ។
តាងនាមគណៈកម្មាធិការបក្ស គណៈនាយក កម្មាភិបាល និងយុទ្ធជននៃនគរបាលខេត្ត Lam Dong លោកវរសេនីយ៍ឯក Pham Thanh Hung បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងក្រុមគ្រួសារ។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា កម្លាំងនគរបាលនៃខេត្តមណ្ឌលគីរី នឹងបន្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការធានាសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
    |
 |
|
គណៈប្រតិភូនគរបាលខេត្ត Lam Dong សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី (រូបថត៖ baolamdong.vn) |
លោកវរសេនីយ៍ឯក Pham Thanh Hung បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃខេត្តទាំងពីរក្នុងរយៈពេលកន្លងមក។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សា និងពង្រឹងការសម្របសម្រួល លើកកម្ពស់ប្រសិទ្ធភាពនៃការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងខេត្ត Lam Dong និងខេត្តមណ្ឌលគីរី និងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។
តាងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ បានសម្តែងនូវការដឹងគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់នគរបាលខេត្ត Lam Dong ដោយបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក បង្ហាញពីសាមគ្គីភាព និងភាពជិតស្និទ្ធរវាងកងកម្លាំងទាំងពីរ។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្ដូរព័ត៌មាន ការយាមល្បាត និងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម បានរួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាព។
ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានសន្យាថានឹងបន្តដឹកនាំអង្គភាពនានា ឲ្យសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលខេត្ត Lam Dong ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានទាំងពីរ។
ក្នុងឱកាសនេះ គណៈប្រតិភូនគរបាលខេត្ត Lam Dong បានផ្តល់អំណោយបុណ្យចូលឆ្នាំថ្មីដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងអង្គភាពទាំងពីរ៕
បកប្រែដោយ Huyen Trang