នៅរសៀលថ្ងៃទី ២៩ ខែមីនា ខេត្ត Gia Lai បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងខេត្ត Gia Lai (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសាននៃប្រទេសកម្ពុជាគឺ ព្រះវិហារ រតនគីរី និងស្ទឹងត្រែង សម្រាប់រយៈពេល ២០២៦-២០៣០។ ព្រឹត្តិការណ៍នេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់មូលដ្ឋាននានានៃភាគីទាំងពីរ បន្តអនុវត្តសកម្មភាពសហប្រតិបត្តិការលើគ្រប់វិស័យ។

leftcenterrightdel
លោក Pham Anh Tuan ប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត Gia Lai ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអភិបាលខេត្តរតនគីរី (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំនេះ លោក Thai Dai Ngoc លេខាធិការបក្សខេត្ត Gia Lai បានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះគឺជាដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Gia Lai និងខេត្តចំនួនបីនៅភាគឦសាននៃប្រទេសកម្ពុជា។ លេខាធិការបក្សខេត្ត Gia Lai បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃភាគីទាំងពីរ ត្រូវអនុវត្តជាក់ស្តែងនូវរាល់ខ្លឹមសារដែលបានចុះហត្ថលេខា ផ្តោតលើការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការនាំចេញ-នាំចូលតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh - អូយ៉ាដាវ ដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារ។ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងបន្តលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ការទូតរវាងប្រជាជន និងប្រជាជន និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។

បច្ចុប្បន្ន ខេត្ត Gia Lai មានសហគ្រាសចំនួន ១៥ កំពុងវិនិយោគ និងអនុវត្តគម្រោងចំនួន ១៩ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបជាង ៩១៣ លានដុល្លារអាមេរិក។ ទាំងនេះរួមមានគម្រោងចំនួន ១៤ នៅក្នុងខេត្តភាគឦសានចំនួនបីនៃប្រទេសកម្ពុជា។ គម្រោងទាំងនេះភាគច្រើនផ្តោតលើវិស័យកសិកម្ម និងព្រៃឈើ៕

បកប្រែដោយ Pham Diep