នៅព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលនៃរណសិរ្សមាតុភូមិវៀតណាម និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការកណ្តាលនៃរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

leftcenterrightdel
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ (រូបថត៖ phunuvietnam.vn)

នៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សា លោកស្រី Bui Thi Thu Hoai ប្រធានគណៈកម្មាធិការកណ្តាលនៃរណសិរ្សមាតុភូមិវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺមានអត្ថន័យយ៉ាងខ្លាំង ដែលកើតឡើងក្នុងបរិបទនៃការអភិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់នៃមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា តាមរយៈគ្រប់បណ្តាញ​ទាំងអស់៖ បក្ស រដ្ឋ រដ្ឋ​សភា រដ្ឋាភិបាល និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

លោកស្រី Bui Thi Minh Hoai បានសម្តែងទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរណសិរ្សទាំងពីរ ដោយរួមចំណែកជាវិជ្ជមានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែងរបស់ប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មានអំពីស្ថានភាពនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។ ជាពិសេស ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងឈានដល់ការឯកភាពគ្នាលើខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់រយៈពេលឆ្នាំ ២០២៦-២០៣១ ដែលជាមូលដ្ឋានសម្រាប់រៀបចំសកម្មភាពសហប្រតិបត្តិការដោយជោគជ័យនៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់៕

បកប្រែដោយ Duy Hoan