នៅរសៀលថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាមបានរៀបចំកម្មវិធីមួយដើម្បីណែនាំពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែមេសា ដល់ថ្ងៃទី ១២ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ហាណូយ។

leftcenterrightdel
ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយ ២០២៥។ រូបថត៖ VOV

ដោយមានប្រធានបទ “ការធ្វើបរិវត្តកម្ម​ឌីជីថល និងកំណើនបៃតង - លើកកម្ពស់ទេសចរណ៍វៀតណាម” ពិព័រណ៍ VITM 2026 ត្រូវបានគេរំពឹងថានឹងមានស្តង់ប្រមាណ ៤៥០ ដែលទាក់ទាញការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ អង្គការទេសចរណ៍អន្តរជាតិ និងអង្គភាព​អាជីវកម្មទេសចរណ៍ជាង ៦០០។ លើសពីនេះ ប្រទេស និងតំបន់ចំនួន ១៥ រួមជាមួយខេត្ត និងក្រុងចំនួន ៣៤ របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការណែនាំផលិតផលទេសចរណ៍ និងការស្វែងរកឱកាសសហប្រតិបត្តិការ។ ពិព័រណ៍នេះក៏ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនា និងអង្គភាពអាជីវកម្មប្រមាណ ៨០,០០០ នាក់ផងដែរ។

សន្និសីទ និងសិក្ខាសាលាជាច្រើនក៏នឹងត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផងដែរ។ លើសពីនេះ "ពិធីប្រគល់រង្វាន់សម្រាប់អង្គភាព​អាជីវកម្ម និងបុគ្គលឆ្នើមដែលមានសមិទ្ធផលល្អក្នុងវិស័យទេសចរណ៍ក្នុងឆ្នាំ ២០២៥" ក៏នឹងត្រូវបានរៀបចំជាផ្នែកមួយនៃពិព័រណ៍ផងដែរ។

បកប្រែដោយ Duy Hoan