លោក Karl Van Den Bossche សម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានបំពេញទស្សនកិច្ចការងារនៅខេត្ត Hung Yen។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងជំនួបនាពេលថ្មីៗនេះជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងសុច្ឆន្ទៈរបស់បែលហ្ស៊ិកក្នុងការជួយគាំទ្រវៀតណាមក្នុងការសម្អាតបរិស្ថាន ជំនះផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំdioxin និងបង្កើតការងារសម្រាប់ប្រជាជន រួមទាំងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។

leftcenterrightdel
លោក Karl Van Den Bossche មានប្រសាសន៍ក្នុងជំនួប (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងទៀតថា ថវិកាដើម្បីជួយគាំទ្រការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាមត្រូវបានផ្តល់តាមរយៈមូលនិធិ Aquitara Impact Fund I មូលនិធិវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ Aquitara និងមូលនិធិសប្បុរសធម៌ Aquitara។

បែលហ្ស៊ិក និងមូលនិធិ Aquitara ចង់វិនិយោគ និងរៀបចំសកម្មភាពសប្បុរសធម៌នៅទូទាំងប្រទេសវៀតណាមនិយាយរួម និងខេត្ត Hung Yen និយាយដោយឡែក ហើយសង្ឃឹមថាខេត្តនឹងសហការ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលនិធិ Aquitara អនុវត្តកម្មវិធី និងគម្រោងនានានៅក្នុងមូលដ្ឋាន។ មូលនិធិសប្បុរសធម៌ Aquitara ស្នើឲ្យបង្កើតការងារប្រកបដោយចីរភាពសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។

leftcenterrightdel
លោក Nguyen Huu Nghia មានប្រសាសន៍ (រូបថត៖ vnanet.vn)

ដោយទទួលស្វាគមន៍លោក Karl Van Den Bossche និងក្រុមបេសកកម្ម លោក Nguyen Huu Nghia សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខានៃគណៈកម្មាធិការបក្សខេត្ត Hung Yen បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងសកម្មភាពដ៏មានអត្ថន័យរបស់បែលហ្ស៊ិក ក្នុងការជួយគាំទ្រការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាមនៅពេលកន្លងមក។

លោក Nguyen Huu Nghia វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងសំណើនានា ជាពិសេសគំនិតផ្តួចផ្តើមបង្កើតការងារសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។ លោកបានឲ្យដឹងថា ភាគីទាំងអស់ត្រូវស្រាវជ្រាវ និងធ្វើការយ៉ាងហ្មត់ចត់ និងជាក់លាក់ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់របស់វៀតណាម៕

បកប្រែដោយ Thuy Anh