ជនរួមជាតិខ្មែរនៅក្រុង Can Tho ឆ្ពោះទៅទិវាបុណ្យធំ
កប.អនឡាញ - នៅក្នុងឃុំ Co Do (ក្រុង Can Tho) មានជនរួមជាតិខ្មែររស់នៅប្រមាណ ២៤-២៥%។ ក្នុងអំឡុងប៉ុន្មានថ្ងៃថ្មីៗនេះ ឃុំ Co Do បាននិងកំពុងបង្កើនការឃោសនា ជាពិសេសនៅក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅ ដើម្បីធានាបាននូវ "ការបោះឆ្នោតត្រឹមត្រូវ និងពេញលេញ" ដែលក្លាយជាទិវាបុណ្យសម្រាប់ប្រជាពលរដ្ឋទាំងអស់។
ព្រះតេជគុណ Duong An ព្រះចៅអធិការវត្តសេត្តុតរ ភូមិ Thoi Hoa B ឃុំ Co Do ក្រុង Can Tho បានឲ្យយើងដឹងថា ភូមិនេះមានអ្នកបោះឆ្នោតចំនួន ២,១៧១ នាក់ ក្នុងនោះជនរួមជាតិខ្មែរមានចំនួនប្រហែល ៩៧-៩៨%។ មុនពេលបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា អាជ្ញាធរមូលដ្ឋានបានបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅមជ្ឈមណ្ឌលវប្បធម៌ និងកន្លែងជួបជុំសហគមន៍។ ប្រជាជនបានមកស្វែងយល់អំពីព័ត៌មានដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។
តាមរយៈកិច្ចប្រជុំសហគមន៍ សកម្មភាពនានានៅមូលដ្ឋាន និងនៅវត្ត ប្រជាជនជាច្រើនបានយល់យ៉ាងច្បាស់អំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត។
    |
 |
|
អ្នកបោះឆ្នោតនៅក្នុងឃុំ Co Do ស្វែងយល់អំពីបេក្ខជន |
លោក Lam Vu Nguyen សមាជិកក្រុមប្រឹក្សាកិច្ចការវត្តសេត្តុតរ បានឲ្យដឹងថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាកិច្ចការវត្ត យើងបានលើកទឹកចិត្តដល់ពុទ្ធសាសនិកឲ្យចូលរួមការបោះឆ្នោតយ៉ាងពេញលេញ និងស្របតាមបទប្បញ្ញត្តិ ដោយជ្រើសរើសអ្នកមានគុណធម៌ និងទេពកោសល្យ ដើម្បីតំណាងឲ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ព្រមទាំង គណៈកម្មាធិការកិច្ចការរណសិរ្សភូមិ Thoi Hoa B ក៏បានជម្រុញការឃោសនាតាមរយៈទម្រង់ផ្សេងៗ ដែលសមស្របទៅនឹងលក្ខណៈជាក់ស្ដែងនៃមូលដ្ឋាន។
លោក Kim Dong ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ Thoi Hoa B បានឲ្យដឹងថា រណសិរ្សភូមិ បានសហការជាមួយសាខាបក្ស អង្គការផ្សេងៗ និងក្រុមប្រឹក្សាកិច្ចការវត្ត បញ្ចូលខ្លឹមសារឃោសនាទៅក្នុងការជួបជុំដែលមានការចូលរួមពីប្រជាជនជាច្រើន។
ការឃោសនាអំពីការបោះឆ្នោតនៅក្នុងឃុំ Co Do ក៏ត្រូវបានរៀបចំឡើងនៅការប្រជុំជាក្រុម និងការផ្សព្វផ្សាយដោយផ្ទាល់នៅគ្រួសារ។ ប្រជាពលរដ្ឋត្រូវបានជូនបញ្ជីឈ្មោះអ្នកបោះឆ្នោត និងរាយការណ៍ពីការខកខានណាមួយជាបន្ទាន់ទៅកាន់គណៈកម្មាធិការប្រជាជនភូមិ ឬគណៈកម្មាធិការបោះឆ្នោតឃុំ ដើម្បីធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋម្នាក់ៗ។ ចំពោះគ្រួសារដែលមានសមាជិកធ្វើការឆ្ងាយពីផ្ទះ អាជ្ញាធរមូលដ្ឋានបានលើកទឹកចិត្តពួកគេ វិលត្រឡប់មកដើម្បីចូលរួមក្នុងការបោះឆ្នោត។
    |
 |
|
មណ្ឌលបោះឆ្នោតមួយនៅក្នុងឃុំ Co Do ក្រុង Can Tho |
លោក Luu Thanh Hien អនុប្រធានគណៈកម្មាធិការប្រជាជន និងជាអនុប្រធានគណៈកម្មាធិការបោះឆ្នោតឃុំ Co Do បានចែករំលែកថា បន្ទាប់ពីការបង្កើតឡើង គណៈកម្មាធិការបោះឆ្នោតឃុំបានចេញសេចក្តីសម្រេចសំខាន់ៗ បង្កើតគណៈកម្មការបោះឆ្នោត និងអនុវត្តភារកិច្ចស្របតាមច្បាប់។ បញ្ជីឈ្មោះបេក្ខជនត្រូវបានចងក្រង និងបិទផ្សាយក្នុងរយៈពេលកំណត់។ នេះគឺជាមូលដ្ឋានសម្រាប់ឃុំបង្កើតផែនការឃោសនាសមស្រប ដោយធានាថាអ្នកបោះឆ្នោតទាំងអស់យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ។ ទន្ទឹមនឹងប្រព័ន្ធផ្សព្វផ្សាយ ឃុំក៏បានរៀបចំការឃោសនាតាមឧបករណ៍បំពងសម្លេងចល័ត ដោយលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព និងព្រះសង្ឃនៅតាមវត្តអារាម ដើម្បីបញ្ចូលការឃោសនាទៅក្នុងសកម្មភាពសាសនា។
ដោយមានការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល និងការជួយជ្រមជ្រែងរបស់ជនរួមជាតិខ្មែរ ឃុំ Co Do ក្រុង Can Tho ប្តេជ្ញារៀបចំការបោះឆ្នោតដោយជោគជ័យ ធានាបាននូវលទ្ធិប្រជាធិបតេយ្យ សុវត្ថិភាព ស្របច្បាប់ ដែលធ្វើឱ្យវាក្លាយជាទិវាបុណ្យសម្រាប់ប្រជាជនទាំងអស់៕
បកប្រែដោយ Thuy Anh