នៅក្នុងកម្មវិធី កម្មាភិបាល និងសមាជិកានៃអង្គភាព និងមូលដ្ឋានបានស្លៀកអាវផាយប្រពៃណី ជួបប្រាស្រ័យ ថតរូបទុកជាអនុស្សាវរីយ៍ និងរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់ស្ត្រីវៀតណាមតាមរយៈសម័យកាលជាច្រើន។

leftcenterrightdel
សមាជិកានារីស្លៀកអាវផាយថតរូបទុកជាអនុស្សាវរីយ៍ជាមួយយុទ្ធជន

ក្នុងរយៈពេលកន្លងមក កម្មាភិបាល និងសមាជិកានៃអង្គភាព តែងតែខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងចលនាត្រាប់តាម ដោយបំពេញភារកិច្ចវិជ្ជាជីវៈប្រកបដោយជោគជ័យ រួមចំណែកកសាងអង្គភាពដ៏រឹងមាំ និងទូលំទូលាយ។ នាពេលខាងមុខ សមាគមនារីនឹងបន្តជំរុញសកម្មភាពសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាងរូបភាពនារីកងទ័ពថា "ក្លាហាន - ឆ្លាតវៃ - មានវិន័យ - មានចិត្តអាណិតអាសូរ បោះជំហានទៅមុខដោយទំនុកចិត្តក្នុងយុគសម័យថ្មី"។

សកម្មភាពឆ្លើយតបទៅនឹង "សប្តាហ៍អាវផាយវៀតណាម" មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងអង្គភាព និងមូលដ្ឋាន ដោយបង្កើតបរិយាកាសរីករាយក្នុងចំណោមកម្មាភិបាល និងសមាជិកានារីក្នុងឱកាសទិវានារីអន្តរជាតិ ថ្ងៃទី ៨ ខែមីនា។ ដោយហេតុនោះ បន្តបំផុសមោទនភាព និងលើកទឹកចិត្តនារីឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចកសាង និងការពារមាតុភូមិក្នុងយុគសម័យថ្មី៕

បកប្រែដោយ Huyen Trang