លោក Pham Minh Chinh នាយករដ្ឋមន្ត្រី៖ ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ជាភារកិច្ចនយោបាយដ៏សំខាន់
កប.អនឡាញ - នៅថ្ងៃទី ៣ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ សម័យប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតាមប្រព័ន្ធវីដេអូជាមួយខេត្ត និងទីក្រុងជាប់មាត់សមុទ្រចំនួន ២២ ។
មានប្រសាន៍ក្នុងសម័យប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នាពេលកន្លងមក ក្រោមការដឹកនាំរបស់គណៈកម្មាធិការដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបានអនុវត្តការងារ និងដំណោះស្រាយមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ ជាពិសេសគឺមូលដ្ឋាននានាបានអនុវត្តវិធានការជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព ដោយរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ក្រុមត្រួតពិនិត្យលើកទី ៥ របស់គណៈកម្មការអឺរ៉ុប (EC)។
    |
 |
|
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ vnanet.vn) |
ដើម្បីធានាបាននូវគោលដៅពីរគឺអភិវឌ្ឍវិស័យជលផលវៀតណាមប្រកបដោយចីរភាពផង និងដកកាតលឿង IUU របស់ EC ផង លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះគឺជាការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិផង ជាកិត្យានុភាពរបស់ប្រទេសជាតិផង និងបម្រើផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនផង។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើធ្វើឲ្យបានល្អក្នុងការឃោសនា ការចលនានិងការអប់រំដើម្បីបង្កើនការយល់ដឹង កាតព្វកិច្ច និងការទទួលខុសត្រូវ ព្រមទាំងអំពាវនាវការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ប្រជាជន និងអង្គភាពអាជីវកម្ម ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះកំណត់ថា ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ជាភារកិច្ចនយោបាយដ៏សំខាន់ និងចាំបាច់សម្រាប់គណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត ក្រុង ឃុំ សង្កាត់ និងតំបន់ពិសេសជាប់មាត់សមុទ្រៗល៕
បកប្រែដោយ Pham Diep