សាជីវកម្ម Viettel ណែនាំបច្ចេកវិទ្យាទំនើបៗជាច្រើននៅក្នុងសន្និសីទទូរស័ព្ទចល័តពិភពលោកឆ្នាំ ២០២៦
កប.អនឡាញ - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមីនា សាជីវកម្មឧស្សាហកម្ម ទូរគមនាគមន៍យោធាវៀតណាម (Viettel) បានចូលរួមក្នុងសន្និសីទទូរស័ព្ទចល័តពិភពលោកឆ្នាំ ២០២៦- MWC Barcelona ឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
ក្រោមប្រធានបទ "យុគសម័យ IQ" ព្រឹត្តិការណ៍ធំបំផុតរបស់ពិភពលោកក្នុងឧស្សាហកម្មបច្ចេកវិទ្យាទូរស័ព្ទចល័តផ្តោតលើបញ្ញាសិប្បនិម្មិត ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
ស្តង់របស់សាជីវកម្ម Viettel នៅ MWC Barcelona ឆ្នាំ ២០២៦ ត្រូវបានរចនាឡើងដើម្បីបង្ហាញពីទស្សនវិជ្ជា "សុវត្ថិភាព - ឆ្លាតវៃ - បើកចំហ - ប្រកបដោយចីរភាព" ជាមួយនឹងផ្នែកចំនួនបី។ នៅក្នុងព្រឹត្តិការណ៍នេះ សាជីវកម្ម Viettel ក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Qualcomm, Intel និង AMD ទាក់ទងនឹងបច្ចេកវិទ្យា 5G Advanced, 6G និង AI។
    |
 |
|
លំហបច្ចេកវិទ្យារបស់ Viettel នៅ MWC Barcelona 2026 ត្រូវបានបែងចែកជាបីផ្នែក (រូបថត៖ Viettel) |
MWC ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានប្រារព្ធឡើងជាបន្តបន្ទាប់អស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាការតាំងពិព័រណ៍សម្រាប់ឧបករណ៍ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសំខាន់មួយសម្រាប់ភាគីនានា ពិភាក្សាអំពីចក្ខុវិស័យនាពេលអនាគតនៃឧស្សាហកម្មទូរស័ព្ទចល័ត និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិទៀតផង។ នៅក្នុង MWC Barcelona 2026 ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកដូចជា Qualcomm, NVIDIA, AMD, Intel, Ericsson, Huawei… បានដាក់ឱ្យដំណើរការផលិតផល និងនិន្នាការបច្ចេកវិទ្យាចុងក្រោយបំផុត ដូចជា 5G Advanced, 6G, បណ្តាញ AI-Native និងស្មាតហ្វូនថ្មីៗ។ ការចូលរួមរបស់អង្គភាពអាជីវកម្មវៀតណាមក្នុងការតាំងពិព័រណ៍បច្ចេកវិទ្យា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិនៅក្នុងព្រឹត្តិការណ៍នេះ បង្ហាញពីសមត្ថភាពរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍបច្ចេកវិទ្យាទំនើបបំផុត៕
បកប្រែដោយ Huyen Trang