យុទ្ធនាការសហគមន៍ “ចែកអំណោយបុណ្យចូលឆ្នាំថ្មីតេត” ដល់កុមារក្រីក្រនៅតំបន់ព្រំដែន
កប.អនឡាញ - នាថ្ងៃទី ២៣ ខែកុម្ភៈ ក្រុមសប្បុរសធម៌ Fly To Sky ដែលជាសមាជិកនៃបណ្តាញធ្វើសកម្មភាពស្ម័គ្រចិត្តជាតិ របស់មជ្ឈមណ្ឌលធ្វើសកម្មភាពស្ម័គ្រចិត្តជាតិ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានបំផុសយុទ្ធនាការសហគមន៍ “ចែករំលែកអំណោយបុណ្យចូលឆ្នាំថ្មីតេត” ឆ្នាំ ២០២៦។ នេះជាលើកទី ៥ ហើយដែលក្រុមសប្បុរសធម៌ Fly to Sky បានរៀបចំយុទ្ធនាការនេះ។
នៅឆ្នាំនេះ យុទ្ធនាការនេះត្រូវបានរៀបចំនៅទីតាំងចំនួន ១៩ នៅក្នុងខេត្ត និងក្រុងចំនួន ៧ ដោយមានគោលបំណងអំពាវនាវឱ្យមានការបរិច្ចាគស្ករគ្រាប់ និងអាហារសម្រន់ដែលនៅសល់បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីតេត ដើម្បីជូនដល់កុមារក្រីក្រនៅតំបន់ព្រំដែន។
    |
 |
|
ការចាប់ផ្តើមយុទ្ធនាការ “ចែកអំណោយបុណ្យចូលឆ្នាំថ្មីតេត” របស់ក្រុមសប្បុរសធម៌ Fly to Sky (រូបថត៖ Xuan Lan/VOV1) |
លោក Le Van Phuc ប្រធានក្រុមសប្បុរសធម៌ Fly to Sky បានចែករំលែកថា តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថាមិនត្រឹមតែនាំមកនូវបរិយាកាស និងសេចក្តីរីករាយនៃបុណ្យចូលឆ្នាំថ្មីតេតដល់កុមារ និងប្រជាជននៅតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពាវនាវដល់សហគមន៍ឲ្យចូលរួមកាត់បន្ថយការខ្ជះខ្ជាយអាហារផងដែរ។ នៅឆ្នាំនេះ យុទ្ធនាការត្រូវបានរៀបចំនៅទីតាំងចំនួន ១៩ នៅក្នុងខេត្ត និងក្រុងចំនួន ៧ ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែមីនា។
បន្ទាប់ពីប្រតិបត្តិការជិត ៥ ឆ្នាំ ក្រុមសប្បុរសធម៌ Fly to Sky បានជូនស្ករគ្រាប់ អាហារសម្រន់ និងនាំមកនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដល់កុមារ និងប្រជាជនក្រីក្រជិត ១០,០០០ នាក់នៅតំបន់ព្រំដែន៕
បកប្រែដោយ Thanh Cong