លោក Vu Hong Thanh បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងគោលការណ៍សំខាន់ៗ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ មានការផ្លាស់ប្តូរវិជ្ជមាន។ ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរកំពុងមានភាពប្រសើរឡើង អត្រានៃភាពក្រីក្របានថយចុះគួរឲ្យកត់សម្គាល់។

leftcenterrightdel
លោក Vu Hong Thanh ប្រគល់អំណោយដល់ជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាកនៅឃុំ Tan Thanh ក្រុង Can Tho (រូបថត៖ vnanet.vn)

លោក Vu Hong Thanh បានបញ្ជាក់ថា បក្ស និងរដ្ឋតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិភាគតិច រួមទាំង ជនរួមជាតិខ្មែរផងដែរ ដើម្បីពង្រីកអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ លោក Vu Hong Thanh បានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរទីក្រុង Can Tho បន្តអនុវត្តគោលនយោបាយជនជាតិភាគតិច លើកទឹកចិត្តប្រជាជនឲ្យជម្រុញការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម អនុវត្តវិទ្យាសាស្រ្ត បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីក្រុងគប្បីយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំ ដោយចាត់ទុកវិស័យនេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ទីក្រុង។

ទាក់ទងនឹងគ្រួសារគំរូ និងអ្នកមានប្រជាប្រិយភាព លោកអនុប្រធានរដ្ឋសភាសង្ឃឹមថា ប្រជាជននឹងបន្តដើរតួនាទីជាគំរូ ដោយដើរតួជាស្នូលនៃសាមគ្គីភាព ចលនាសហគមន៍ចូលរួមការកសាងជីវិតវប្បធម៌ ជួយគ្នាទៅវិញទៅមកឲ្យរួចផុតពីភាពក្រីក្រ និងក្លាយជាអ្នកមាន៕

បកប្រែដោយ Thuy Anh