ខេត្ត An Giang៖ ស្ពានថ្មី សេចក្តីរីករាយថ្មីនៅឃុំ Hon Dat
កប.អនឡាញ - នៅព្រឹកថ្ងៃទី ៣១ ខែមីនា បរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ពនិងប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ របស់ជនជាតិខ្មែរ នៅឃុំ Hon Dat ខេត្ត An Giang (ប្រទេសវៀតណាម) កាន់តែមានភាពរស់រវើកជាមួយនឹងពិធីបើកការដ្ឋានសាងសង់ស្ពាន Kenh លេខ ១១ ជាផ្លូវការ ដែលនាំមកនូវក្តីសង្ឃឹមនៃការផ្លាស់ប្តូរសម្រាប់ប្រជាជននៅមូលដ្ឋាន។
បន្ទាប់ពីប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ ស្ពានចាស់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្លាយជាក្តីបារម្ភដែលកើតឡើងជារៀងរាល់រដូវវស្សា។
    |
 |
|
បើកការដ្ឋានសាងសង់ស្ពាន Kenh លេខ ១១ ភូមិ Hon Queo ឃុំ Hon Dat |
ការសាងសង់ស្ពានថ្មី មិនត្រឹមតែឆ្លើយតបនឹងតម្រូវការដឹកជញ្ជូនបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់អ្នកភូមិ Hon Queo និងភូមិ Linh Huynh ផងដែរ។ សំណង់នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមពីអង្គការ អ្នកឧបត្ថម្ភ និងប្រជាជនក្នុងមូលដ្ឋាន ដែលបង្ហាញពីស្មារតីសាមគ្គីភាពដ៏រឹងមាំរវាងកងទ័ព និងប្រជាជន។
ស្ពាននេះមិនត្រឹមតែជាសំណង់ដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងជា "ស្ពាន" នៃការជឿទុកចិត្ត និងការចែករំលែក ដែលរួមចំណែកដល់ការបង្កើតអត្ថន័យជាក់ស្តែងនៃកម្មវិធីបុណ្យចូលឆ្នាំសម្រាប់កងទ័ព និងប្រជាជន។
នៅពេលសាងសង់រួចរាល់ ស្ពាននឹងធ្វើឲ្យការធ្វើដំណើរមានសុវត្ថិភាព និងងាយស្រួលជាងមុនសម្រាប់ប្រជាជន ព្រមទាំងបង្កើតក្តីសង្ឃឹមសម្រាប់ជនបទរីកចម្រើននៅក្នុង Hon Dat៕
បកប្រែដោយ Thanh Cong