ប្រកួតប្រជែងការនិយាយភាសាខ្មែរក្នុងកងកម្លាំងការពារព្រំដែន៖ ខេត្ត Dong Nai ជាប់ចំណាត់ថ្នាក់លេខមួយ
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣១ ខែមីនា នៅខេត្ត An Giang ការប្រកួតប្រជែងការនិយាយភាសាជនជាតិភាគតិច តំបន់លេខ៤ ឆ្នាំ២០២៦ បានបិទបញ្ចប់ បន្ទាប់ពីកាប្រកួតប្រជែងយ៉ាងរស់រវើករយៈពេលពីរថ្ងៃ ជាឱកាសដែលយុទ្ធជន នៃកងកម្លាំងការពារព្រំដែនបានបង្ហាញពីឆន្ទៈរឹងមាំ និងភាពបត់បែនរបស់ពួកគេក្នុងការជួបប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។
ដោយមានអ្នកចូលរួមប្រកួតចំនួន ៤៨ នាក់មកពីខេត្ត និងទីក្រុងភាគខាងត្បូងវៀតណាមចំនួន ៦ ខេត្តក្រុង ការប្រកួតនេះមិនត្រឹមតែជាការប្រកួតលើជំនាញសរសេរ និងនិយាយភាសាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងជាក់ស្តែងនៃសមត្ថភាពរបស់ពួកគេក្នុងការផ្សព្វផ្សាយព័ត៌មាន និងដោះស្រាយស្ថានភាពនៅកម្រិតមូលដ្ឋានផងដែរ។ ការប្រកួតជាលក្ខណៈក្រុមត្រូវបានរៀបចំយ៉ាងលម្អិត រស់រវើក និងពាក់ព័ន្ធនឹងកិច្ចការបន្ទាន់ដូចជាការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងចលនាប្រជាជននៅតំបន់ព្រំដែន។
    |
 |
|
ទិដ្ឋភាពនៃប្រកួតប្រជែងការនិយាយភាសាខ្មែរក្នុងកងកម្លាំងការពារព្រំដែន |
ចំណុចលេចធ្លោមួយនៃការប្រកួតប្រជែងនៅឆ្នាំនេះគឺគុណភាពពីអ្នកចូលរួម ដោយមានកម្មាភិបាល យុទ្ធជនជាបញ្ចេញសំឡេងត្រឹមត្រូវ និងការដោះស្រាយស្ថានភាពប្រកបដោយភាពបត់បែន ជាភស្តុតាងនៃការរីកចម្រើនគួរឱ្យកត់សម្គាល់នៃការបណ្តុះបណ្តាលភាសាជនជាតិភាគតិចនៅក្នុងកម្លាំងការពារព្រំដែនទាំងមូល។ ជាលទ្ធផល អ្នកចូលរួមប្រកួតចំនួន ៣៤ នាក់ក្នុងចំណោម ៤៨ នាក់ទទួលបាននិទ្ទេសល្អ ដែលបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។
នៅចុងបញ្ចប់នៃការប្រកួតប្រជែង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Nai បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រភេទក្រុម។ ក្នុងប្រភេទបុគ្គល បុគ្គលឆ្នើមៗបានបន្សល់ទុកនូវស្នាដៃល្អគឺ៖ លោកវរសេនីយ៍ត្រី Tran Van Binh (បុគ្គលិកស៊ើបការណ៍ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh) ជាប់ចំណាត់ថ្នាក់លេខមួយ; លោកវរសេនីយ៍ត្រី Phan Van Cuong (ប្រធានក្រុមស៊ើបការណ៍ចល័ត បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dong Nai) ជាប់ចំណាត់ថ្នាក់លេខពីរ; លោកវរសេនីយ៍ត្រី Do Chi Tam (បុគ្គលិកស៊ើបការណ៍ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Vinh Long) ជាប់ចំណាត់ថ្នាក់លេខបី។
មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ នេះក៏ជាស្ពានតភ្ជាប់ទំនាក់ទំនងមួយដែលជួយកម្មាភិបាល យុទ្ធជន នៃកងកម្លាំងការពារព្រំដែន ឱ្យយល់ និងជិតស្និទ្ធជាមួយប្រជាជន រួមចំណែកដល់ការរក្សាអធិបតេយ្យភាព និងសន្តិសុខព្រំដែន៕
បកប្រែដោយ Duy Hoan