អង្គការ និងបុគ្គលដែលរួមមតិយោបល់ជាលាយលក្ខណ៍អក្សរ សូមផ្ញើមកនាយកដ្ឋានជួយសង្គ្រោះ នៃអគ្គសេនាធិការដ្ឋាន តាមអាសយដ្ឋានដូចខាងក្រោម៖ លេខ ៨ ផ្លូវវាយកូនហ្គោល សង្កាត់ Long Bien ក្រុងហាណូយ; និងការិយាល័យគណៈកម្មាធិការដឹកនាំការពារជនស៊ីវិលជាតិ តាមរយៈគេហទំព័រ https://vpdt.vnptioffice.vn/qlvbdh/main លេខកូដអត្តសញ្ញាណ ៤១ ឬក្រសួងការពារប្រទេស តាមរយៈអ៊ីមែល៖ info@mod.gov.vn។ កាលបរិច្ឆេទឈប់ទទួលយោបល់ត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦។

leftcenterrightdel
កងកម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាម ស្វែងរកជនរងគ្រោះនៅក្នុងឃុំ Haci Omet ស្រុក Alpaget ខេត្ត Hatay ប្រទេសទួរគី នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣

នាយកដ្ឋានជួយសង្គ្រោះ បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានអនុវត្តសកម្មភាពជំនួយមនុស្សធម៌អន្តរជាតិជាច្រើន ដូចជា៖ ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈដល់ប្រជាជននៅប្រទេសជាច្រើនក្នុងតំបន់ និងអន្តរជាតិនៅពេលមានគ្រោះអាសន្នមនុស្សធម៌ (ឡាវ មីយ៉ាន់ម៉ា គុយបា កូរ៉េខាងជើង ប៉ាឡេស្ទីន...)។ ការផ្តល់វិភាគទានហិរញ្ញវត្ថុដល់ទីភ្នាក់ងារជួយសង្គ្រោះមនុស្សធម៌មួយចំនួនរបស់អង្គការសហប្រជាជាតិ និងអាស៊ាន។ ការបញ្ជូនបុគ្គលិកឲ្យចូលរួមក្នុងក្រុមវាយតម្លៃ និងឆ្លើយតបនឹងគ្រាអាសន្នអាស៊ាន និងការបញ្ជូនកងកម្លាំងកងទ័ព នគរបាល ដើម្បីជំនះផលវិបាកនៃការរញ្ជួយដីនៅប្រទេសទួរគីនៅឆ្នាំ ២០២៣ និងប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០២៥ ដែលទទួលបានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយរដ្ឋាភិបាល ប្រជាជននៃប្រទេសម្ចាស់ផ្ទះ និងសហគមន៍អន្តរជាតិ។

ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងកូវីដ-១៩ រាប់សិបលានដូសពីប្រទេស និងអង្គការអន្តរជាតិជាច្រើនតាមរយៈយន្តការ COVAX ក៏ដូចជាជំនួយទ្វេភាគីផ្សេងទៀត។ ជំនួយទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកយុទ្ធនាការចាក់វ៉ាក់សាំង ការលើកកម្ពស់សមត្ថភាពព្យាបាល និងការកាត់បន្ថយគ្រោះថ្នាក់ពីជំងឺរាតត្បាត។

ប៉ុន្តែ សកម្មភាពជំនួយមនុស្សធម៌អន្តរជាតិ និងជំនួយសង្គ្រោះនៅតែខ្វះការសម្របសម្រួល និងការទំនាក់ទំនងជាមួយអង្គការសម្របសម្រួលជំនួយគ្រោះមហន្តរាយអន្តរជាតិ ហើយការត្រៀមរៀបចំផ្នែកភស្តុភារ បច្ចេកទេស ក៏ដូចជានីតិវិធីឆ្លងដែន កំពុងមានភាពយឺតយ៉ាវប្រៀបនឹងតម្រូវការ។ ទន្ទឹមនឹងនោះ កងកម្លាំងបំពេញភារកិច្ចជួយមនុស្សធម៌អន្តរជាតិ និងជំនួយសង្គ្រោះមិនទាន់ទទួលបានការបណ្តុះបណ្តាល និងវិញ្ញាបនបត្រអន្តរជាតិ ឧបករណ៍ឯកទេសនៅតែហួសសម័យ…

leftcenterrightdel
កងកម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម ស្វែងរកជនរងគ្រោះនៅមន្ទីរពេទ្យ Ottara Thiri ទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា នៅដើមខែមេសា ឆ្នាំ២០២៥

ដោយផ្អែកលើហេតុផលខាងលើ ការចេញបទបញ្ជាស្តីពីការទទួល ការសម្របសម្រួលធនធានជំនួយពីបរទេស និងការបញ្ជូនកងកម្លាំង សម្ភារៈឧបករណ៍របស់វៀតណាមទៅបរទេស ដើម្បីចូលរួមក្នុងការឆ្លើយតប ជំនះផលវិបាក និងជំនួយសង្គ្រោះគ្រោះមហន្តរាយ គឺចាំបាច់ដើម្បីអនុវត្តគោលការណ៍ និងគោលនយោបាយរបស់បក្ស បទប្បញ្ញត្តិនៃច្បាប់ស្តីពីស្ថានភាពអាសន្ន ស្របតាមច្បាប់។

ព្រមទាំង បង្កើតមូលដ្ឋានផ្នែកច្បាប់សម្រាប់ការទទួល និងការសម្របសម្រួលធនធានជំនួយពីបរទេស និងការបញ្ជូនកងកម្លាំង និងឧបករណ៍វៀតណាមទៅបរទេស ហើយជួយកងកម្លាំងរបស់វៀតណាមចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពជំនះផលវិបាក ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ៕

បកប្រែដោយ Thuy Anh