លោក Phan Van Giang រដ្ឋមន្ត្រី ធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយ និងនាយកដ្ឋានភស្តុភារ និងបច្ចេកទេស
កប.អនឡាញ - នៅព្រឹកថ្ងៃទី១៤ ខែមីនា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារប្រទេស ធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយ និងស្ថាប័នពាក់ព័ន្ធស្ដីពីការទទួលយក និងបញ្ចប់ផែនការរចនារោងមហោស្រពកងទ័ព។
នៅឯកិច្ចប្រជុំ លោក Phan Van Giang រដ្ឋមន្ត្រី បានកត់សម្គាល់ និងលើកសរសើរចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានម្ចាស់ការ សម្របសម្រួលគ្នាអនុវត្ដការងារយ៉ាងល្អ ព្រមទាំងកែសម្រួលដោយផ្ទាល់នូវខ្លឹមសារមួយចំនួនដែលទាក់ទងនឹងផ្ទៃដីនៃការកសាង និងការរចនាសំណងដែរ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារប្រទេសធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយ |
លោក Phan Van Giang រដ្ឋមន្ត្រី បានសង្កេត់ធ្ងន់ថា ការវិនិយោគសាងសង់រោងមហោស្រពកងទ័ពគឺជាកិច្ចការសំខាន់មួយដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅដែលរួមចំណែកលើកកម្ពស់ជីវិតវប្បធម៌ និងស្មារតីរបស់កងទ័ព និងលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសិល្បៈយោធា។
លោក Phan Van Giang រដ្ឋមន្ត្រី បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធអនុវត្តគម្រោងនេះជាបន្ទាន់ ដោយធានាបាននូវវឌ្ឍនភាព និងគុណភាព ស្របតាមច្បាប់ និងខិតខំបញ្ចប់គម្រោងមុនថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៨។ ដំណើរការសាងសង់ត្រូវតែធានាល្អនូបច្ចេកទេស និងសោភ័ណភាព សុវត្ថិភាពដាច់ខាតនិងមានប្រសិទ្ធភាព ក្លាយជាគម្រោងវប្បធម៌លេចធ្លោ ដែលសក្តិសមនឹងកិត្យានុភាព និងប្រពៃណីដ៏ត្រចេះត្រចង់របស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន។
* នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារប្រទេស ធ្វើការជាមួយអគ្គនាយកដ្ឋានភស្តុភារ និង បច្ចេកទេសស្តីពីការអនុវត្តភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារប្រទេស ធ្វើការជាមួយអគ្គនាយកដ្ឋានភស្តុភារ និង បច្ចេកទេស |
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក Phan Van Giang រដ្ឋមន្ត្រី បានលើកសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់អគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេស រួមទាំងផ្នែកភស្តុភារនិងបច្ចេកទេសក្នុងការផ្ដល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសដឹកនាំការអនុវត្តផែនការ កម្មវិធី គម្រោងនិងភារកិច្ចសំខាន់ៗប្រកបដោយប្រសិទ្ធភាព និងបំពេញល្អនូវការងារភស្តុភារ និងបច្ចេកទេសជាប្រចាំនិងបន្ទាន់ ជាពិសេសការធានាភស្តុភារ និងបច្ចេកទេសល្អសម្រាប់ការហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ និងអង្គភាពដែលអនុវត្តភារកិច្ចសំខាន់ៗនៅលើសមុទ្រ នៅលើកោះ និងនៅតំបន់ដាច់ស្រយាល។
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសម្របសម្រួលរវាងក្រសួងការពារប្រទេស និងក្រសួងកសិកម្មនិងបរិស្ថានក្នុងវិស័យកសិកម្ម បង្កើនការផលិត បង្កើតប្រភពអាហារដែលមានគុណភាពនិងសុវត្ថិភាព រក្សាស្ថិរភាព និងលើកកម្ពស់ជីវិតរបស់កងទ័ព។ លើសពីនេះ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃការបង្ការ និងគ្រប់គ្រងជំងឺ និងការគ្រប់គ្រង និងការថែទាំសុខភាពកងទ័ព។ ការស្រាវជ្រាវ ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្ដន៍ក្នុងវិស័យភស្តុភារ និងបច្ចេកទេស ក៏ត្រូវបានជំរុញយ៉ាងខ្លាំងផងដែរ៕
បកប្រែដោយ Pham Diep