ពង្រឹងទំនុកចិត្តខាងនយោបាយរវាងវៀតណាម និងចិន
កប.អនឡាញ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងប៉េកាំង ក្នុងឱកាសនៃសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន និងកិច្ចប្រជុំលើកដំបូងស្តីពី “កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីការបរទេស ការពារជាតិ និងនគរបាលវៀតណាម-ចិន” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នៅទីក្រុងហាណូយ លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំទាំងនេះមានអត្ថន័យដ៏សំខាន់ រួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ។