នេះជាការសន្និដ្ឋានរបស់លោក Giulio Chinappi នាយកតំបន់អាស៊ីនៃគ្រឹះស្ថានបោះពុម្ពផ្សាយអ៊ីតាលី Anteo Edizioni និងជាអ្នកជំនាញស្រាវជ្រាវពីវៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងរ៉ូម។

leftcenterrightdel
លោក Giulio Chinappi នាយកតំបន់អាស៊ី នៃគ្រឹះស្ថានបោះពុម្ពផ្សាយអ៊ីតាលី Anteo Edizioni (រូបថត៖ vnanet.vn)

យោងតាមលោក Chinappi ដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់វៀតណាមតម្រូវឱ្យតំណាងដែលត្រូវបានជ្រើសរើសត្រូវតែមានគុណធម៌ និងទេពកោសល្យផងជាគំរូដ៏ល្អឥតខ្ចោះនៃភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការលះបង់ដើម្បីផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជនផង។

លោក Chinappi បានសម្តែងទំនុកចិត្តថា ក្នុងអាណត្តិថ្មីនេះរបស់រដ្ឋសភា វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ពង្រឹងបន្ថែមទៀតនូវគោលនយោបាយការបរទេសពហុភាគី កិច្ចសហប្រតិបត្តិការដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដូចដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីឲ្យការទូតនីតិបញ្ញត្តិក្លាយទៅជាឧបករណ៍ជាក់ស្តែងដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ៕

បកប្រែដោយ Huyen Trang