ការបោះឆ្នោតមានគោលបំណងរក្សាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម
កប.អនឡាញ - លោកស្រី Ramla Khalidi ប្រធានតំណាងប្រចាំការនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បានបញ្ជាក់ថា នៅពេលដែលប្រទេសវៀតណាមឈានចូលអាណត្តិនីតិបញ្ញត្តិថ្មី UNDP សន្យារួមដំណើរជាមួយរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមក្នុងការជំរុញការអភិវឌ្ឍ។
នេះជាការបញ្ជាក់របស់លោកស្រី Ramla Khalidi ប្រធានតំណាងប្រចាំការនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម ទាក់ទងនឹងសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា។
    |
 |
|
លោកស្រី Ramla Khalidi ប្រធានតំណាងប្រចាំការនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
យោងតាមលោកស្រី Ramla Khalidi ការបោះឆ្នោតនេះធ្វើឡើងនៅពេលដែលប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងអាទិភាពគោលនយោបាយ និងកំណែទម្រង់ស្ថាប័ន ដែលនឹងកំណត់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ ដូច្នេះ រដ្ឋសភានីតិកាលទី១៦ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណែទម្រង់នីតិបញ្ញត្តិ និងស្ថាប័ន ដើម្បីបង្កើតកម្លាំងចលករជំរុញកំណើនថ្មី និងរក្សាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម។
លោកស្រី Ramla Khalidi បានបញ្ជាក់ថា នៅពេលដែលប្រទេសវៀតណាមចូលដល់អាណត្តិនីតិបញ្ញត្តិថ្មីរបស់ខ្លួន UNDP សន្យាបន្តរួមដំណើរជាមួយរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ តាមរយៈទំនាក់ទំនងភាពជាដៃគូក្នុងវិស័យអភិវឌ្ឍន៍មនុស្ស អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព សកម្មភាពដើម្បីអាកាសធាតុ ការការពារបរិស្ថាន និងនវានុវត្តន៍ UNDP ត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន ខណៈពេលដែលធានាថាវឌ្ឍនភាពផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ និងមិនទុកនរណាម្នាក់ចោល៕
បកប្រែដោយ Huyen Trang