យោងតាមរបាយការណ៍របស់ទីក្រុងហាណូយ ផែនការមេនេះបានកំណត់ប៉ូលអភិវឌ្ឍន៍ចំនួន ៩ មជ្ឈមណ្ឌលធំៗចំនួន ៩ ដោយរួមផ្សំជាមួយអ័ក្សសំខាន់ៗចំនួន ៩ ជាមួយនឹងខ្សែក្រវាត់ និងច្រករបៀង សំដៅជំរុញការតភ្ជាប់តំបន់ និងប្រទេសជាតិ តភ្ជាប់ព្រំដែន កំពង់ផែសមុទ្រ និងអន្តរជាតិ; តំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពតាមបណ្តោយទន្លេ Da ទន្លេក្រហម និងទន្លេ Duong; ខ្សែក្រវាត់បៃតងនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ វិញ្ញាណ និងទេសចរណ៍នៅភាគខាងលិច ដែលតភ្ជាប់ខ្សែសង្វាក់រមណីយដ្ឋាន និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនានា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

អញ្ជើញធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចាត់ទុកថា ទស្សនៈនៃផែនការមេ គឺការដាក់មនុស្សជាមជ្ឈមណ្ឌល និងកម្មវត្ថុ; កសាងទីក្រុងដ៏រីកចម្រើន ស៊ីវិល័យ វិបុលភាព មានអត្តសញ្ញាណ ទំនើប ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ នៃការអភិវឌ្ឍពហុប៉ូល ពហុស្រទាប់ ពហុមជ្ឈមណ្ឌល ពហុទិសដៅ ពហុវិមាត្រ ការអភិវឌ្ឍតាមទិសដៅឌីជីថល ភ្លឺ បៃតង ស្រស់ស្អាត។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជួសជុល ថែរក្សា លើកកម្ពស់វប្បធម៌ និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ តំបន់វិថីបុរាណ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌នានា។ ក្នុងពេលជាមួយគ្នានោះ រៀបចំលំហអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត; គ្រប់គ្រង និងអភិបាលកិច្ចទីក្រុងឆ្លាតវៃផងដែរ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ចាំបាច់ត្រូវធ្វើពិពិធកម្ម និងបង្កើនប្រសិទ្ធភាពធនធានរបស់រដ្ឋ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ហើយកសាងគោលនយោបាយដើម្បីកៀរគរធនធានដទៃទៀត៕

បកប្រែដោយ Huyen Trang