ការទូតជួយអង្គភាពអាជីវកម្មវៀតណាមពង្រីកនៅឥណ្ឌូនេស៊ី
កប.អនឡាញ - នាថ្ងៃទី១៣ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងអង្គភាពអាជីវកម្មដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីវិធានការ និងទិសដៅដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌូនេស៊ី។
ដោយឈរលើទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងឥណ្ឌូនេស៊ីក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ជាពិសេសការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៥ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៧.២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ពោលគឺខិតជិតដល់គោលដៅ ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៨។ ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីដែលមកទស្សនាប្រទេសវៀតណាមសម្រេចបាន ២០៣,០០០ នាក់នៅឆ្នាំ២០២៥។
    |
 |
|
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
នៅក្នុងកិច្ចប្រជុំ លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អង្គភាពអាជីវកម្មវៀតណាមក្នុងការពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅឥណ្ឌូនេស៊ី។ លោកក៏បានស្នើឱ្យអង្គភាពអាជីវកម្មដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងច្នៃប្រឌិតក្នុងការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងខឿនសេដ្ឋកិច្ចទាំងពីរ។
ក្រសួងការបរទេសនឹងបន្តរួមដំណើរជាមួយអង្គភាពអាជីវកម្មវៀតណាមក្នុងស្មារតីផ្តោតលើអង្គភាពអាជីវកម្ម និងប្រជាជន ដោយលើកកម្ពស់ឱកាសសហប្រតិបត្តិការអាជីវកម្ម និងគាំទ្រ អង្គភាពអាជីវកម្មឱ្យប្រែឱកាសទាំងនេះក្លាយទៅជាលទ្ធផលជាក់ស្តែងនៅក្នុងទីផ្សារអន្តរជាតិ រួមទាំងប្រទេសឥណ្ឌូនេស៊ីផងដែរ៕
បកប្រែដោយ Huyen Trang