ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងជាបីផ្នែក៖ "ការបោះឆ្នោតសកលឆ្នាំ១៩៤៦ និងការបង្កើតនៃរដ្ឋសភាវៀតណាម"; "រដ្ឋសភាក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម"; និង "រដ្ឋសភាវៀតណាមក្នុងសម័យកាលនៃការផ្លាស់ថ្មី និងការធ្វើសមាហរណកម្ម"។

នេះគឺជាព្រឹត្តិការណ៍វប្បធម៌របស់រដ្ឋធានី ដើម្បីអបអរសាទរការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ  ២០២៦-២០៣១។ សៀវភៅ កាសែត និងឯកសារចំនួន ៣០០ ដែលត្រូវបានជ្រើសរើស តាំងបង្ហាញនេះ បានរួមចំណែកលើកតម្កើងប្រវត្តិសាស្ត្រនៃការបង្កើត ការអភិវឌ្ឍ និងការចូលរួមចំណែកដ៏សំខាន់របស់រដ្ឋសភាវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

leftcenterrightdel
ទិដ្ឋភាពខាងមុខនៃកន្លែងតាំងពិព័រណ៍

leftcenterrightdel
សិស្សានុសិស្សទស្សនាកន្លែងតាំងពិព័រណ៍សៀវភៅអំពីរដ្ឋសភា

leftcenterrightdel
សិស្សានុសិស្សស្វែងយល់អំពីសៀវភៅ "ឯកសារស្តីពីការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់"

leftcenterrightdel
សិស្សានុសិស្សស្វែងយល់អំពីឯកសារឃោសនាអំពីការបោះឆ្នោតនៅលើកាសែតកងទ័ពប្រជាជន លេខចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០៧

បកប្រែដោយ Huyen Trang